ផ្ទុះទូរស័ព្ទដាច់ម្រាមដៃក្មេងឥណ្ឌា ខណៈកំពុងសាកថ្ម

3621
ចែករម្លែក

ក្មេងប្រុសម្នាក់ បានរបួសដាច់ម្រាមដៃ៣ បន្ទាប់ពីទូរស័ព្ទដៃមួយបានផ្ទុះនៅក្នុងដៃរ​បស់វានៅឥណ្ឌា។

ដៃស្តាំរបស់ក្មេងប្រុសឈ្មោះ វី ចាហ្គាន់ អាចារី (V Jagan Achari) នេះ បានរងរបួសធ្ងន់ធ្ងរដោយរបួសដាច់ម្រាមដៃ៣ បន្ទាប់ពីហេតុការណ៍នេះនៅទីក្រុងKurnool នៅរដ្ឋ Andhra Pradeshកាលពីថ្ងៃអង្គារ។

តាមសារព័ត៌មានឥណ្ឌាបានឱ្យដឹងថា ក្មេងប្រុសនេះ បានកំពុងស្តាប់ចម្រៀងក្នុងទូរស័ព្ទដៃម៉ាកKechaoda ដែលផលិតនៅចិន ខណៈដែលវាកំពុងសាកបញ្ចូលថ្ម ។

តាមសេចក្តីរាយការណ៍ថា ទូរស័ព្ទKechaoda នេះ បានឡើងក្តៅខ្លាំង នៅមុនពេលវា​បានផ្ទុះនៅក្នុងដៃរបស់ក្មេងនេះ ដោយបណ្តាលឱ្យដាច់ម្រាមដៃ៣ និងរបួសរលាកពោះរបស់ក្មេងនេះផងដែរ។

ប៉ុន្តែ​ ស្ថានភាពរបស់ក្មេងនេះ មិនបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេ ។ ក្រុមវេជ្ជបណ្ឌិតបានធ្វើការវះកាត់ដើម្បីតភ្ជាប់ម្រាមដៃរបស់វាឡើងវិញ៕ដោយ៖សុខា/sn

ទីតាំងផ្សាយពាណិជ្ជកម្ម