ដោយៈគ្រីសម្បត្តិ/ ភ្នំពេញ៖ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3 បានដំណើរការចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី ។ក្រោមការដឹកនាំរបស់លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ទាប់ទទួលបានការគាំទ្រពីសមាជិកប្រតិបត្តិអាណត្តិថ្មី និងទទួលការបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មី ឆ្នាំ២០២២-២០២៦កាលពីថ្មីៗកន្លងទៅ លោកបានកីឡាបាញ់កាំភ្លើងថ្មីបានបញ្ជូនកីឡាករ ១២នាក់ ចូលរួមប្រកួតកម្រិតអន្តរជាតិ៕
គួរបញ្ជាក់ថា ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3 កម្ពុជាបញ្ជូនកីឡាករ ១២នាក់ មាន កីឡាករ
១.កីឡាករ យោង យួត ( Open),លោក កូវ ស្រ៊ុនឆាយ( Open),៣.លោក លឹម ហ៊ួរនីតា (open),៤.លោក ពៅ តិចឡេង -(production) , ៥.លោក ឈុន ដានិត ( production), ៦.គឹង វណ្ណម៉ា ( Production Optics),៧.លោក អាន កក្កដា (production optic),៨. លោកស៊ិន សូផានណាក់ (standard) ,៩.លោក ធ្ធាំ បញ្ញារិទ្ធិ (Standard),១០.លោក វង្ស ពង្សសក្ក័ (Standard),
១១.លោក កង ភីរក្សរិទ្ធិពល (standard)និង ១២.លោក សេង សិទ្ធីស័ក ( standard Junior)
សូមជម្រាបថា ការប្រកួតនៅប្រទេសឥណ្ឌូនេស៊ី មានកីឡាករ កីឡាការិនី ៣៩០នាក់ មកពី១២ប្រទេសចូលរួម មានប្រទេសអូស្រ្តាលី កាណាដា ហុងកុង ឥណ្ឌូនេស៊ី ថៃ កូរ៉េខាត្បូង ហ្វីលីពីន ស្លូវ៉ានា អាហ្វ្រីកខាងត្បូង អាមេរិក និងកម្ពុជា ប្រកួតលើ១៨វិញ្ញាសា៕ សរន / N