ប្រសិន​អ្នកមាន​ក្រុម​ឈាម O នោះ​ចូរ​ប្រយ័ត្នប្រយែង​

1158
ចែករម្លែក

​ក្រុម​ឈាម​សុទ្ធ​តែមាន​ឥទ្ធិពល ផ្សេងៗ​គ្នា​ទៅលើ​មនុស្ស​ម្នាក់ៗ ហើយ ការស្រាវជ្រាវ​មួយ នៅ​វិទ្យាស្ថាន បាយ​អូ​មេ​ត សេន​ត្រូល (Biomed Centrol) នៅ​ប្រទេស​អង់គ្លេស​បាន បង្ហាញថា ក្រុម​ឈាម O មាន​ពាក់ព័ន្ធ យ៉ាង​ធំ​ដល់​អត្រា​ស្លាប់​ខ្ពស់​នៅ​ចំពោះ​អ្នកជំងឺ​ក្នុង ករណី​ត្រូវ​របួសធ្ងន់ ។ តាម ស្ថិតិ​លើ​អ្នកជំងឺ​៩០១​នាក់ នៅ​ជប៉ុន​ត្រូវរបួស​ធ្ងន់​ក្នុង​ដំណាក់ កាលពី​ឆ្នាំ​២០១៣ ដល់​២០១៦, អ្នកជំងឺ​មាន​ក្រុម​ឈាម O មាន​អត្រា​ស្លាប់​ខ្ពស់ គឺ​២៨​ភាគរយ​, ក្នុងពេល​អ្នកជំងឺ​ក្រុម​ឈាម​ផ្សេង​មាន ត្រឹមតែ​១១​ភាគរយ ។​
​ ​
•​ហេតុអ្វី​មនុស្ស​មាន​ក្រុម ឈាម O មាន​ហានិភ័យ​ស្លាប់​ខ្ពស់ជាង ក្រុម​ឈាម​ផ្សេង​
​ ​
​បាត់បង់​ឈាម​ជា​មូលហេតុ មួយ​ក្នុងចំណោម​មូលហេតុ​បង្ក​ការស្លាប់​ជួរមុខ​ចំពោះ​អ្នកជំងឺ ត្រូវរបួស​ធ្ងន់ ។ អ្នកជំងឺ​មាន​ក្រុម​ឈាម O ត្រូវបាន អះអាងថា មាន​កត្តា Von Willebrand (​នេះ​ជា​សារជាតិ​បង្ក​ការ​កកឈាម​មាន នៅក្នុង​ឈាម​) ទាប​ជាង​ប្រៀប​នឹង​អ្នកមាន​ក្រុម​ឈាម ផ្សេងៗ ។ ជាង​នេះ ទៀត កម្រិត​ទាប​របស់​កត្តា Von Willebrand អាច​ត្រូវបាន​ផ្សារភ្ជាប់ ជាមួយ​កម្រិត​ហូរឈាម​ខ្ពស់​។​ជាមួយនឹង ស្ថានភាព​នេះ​ធ្វើឱ្យ​អ្នកជំងឺ​ក្រុម​ឈាម O អាច​ត្រូវ​ហូរឈាម​ច្រើនជាង និង​កើន ហានិភ័យ​ស្លាប់​ពេល​មាន​របួស​ធ្ងន់ធ្ងរ ។​
​ ​
​ជាក់ស្តែង យើង​បានដឹងថា ឈាម O ជា​ក្រុម​ឈាម​អាច​បញ្ចូល ឈាម​ឱ្យ​ក្រុម​ឈាម​ផ្សេងៗ ។ ក្រុម ឈាម A អាច​បញ្ចូល​ឱ្យ​មនុស្ស​ក្រុម ឈាម A ឬ ក្រុម​ឈាម AB ។ អ្នក មាន​ក្រុម​ឈាម B អាច​បញ្ចូល​ឈាម​ឱ្យ អ្នក​រួម​ក្រុម​ឈាម B ឬ ក្រុម AB ។ តែ​ក្រុម​ឈាម O បែរជា​អាច​ទទួល បានតែ​ក្រុម​ឈាម O ដូចគ្នា ។ ដូច្នេះ ពេល​សង្គ្រោះបន្ទាន់ វេជ្ជបណ្ឌិត​តែង លំបាក​ជាង​ក្នុង ការស្វែងរក​ក្រុម​ឈាម សមស្រប​ចំពោះ​មនុស្ស​ក្រុម​ឈាម O ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម