រឿង​គួរឱ្យខ្លាច​៥​អាច​កើតឡើង​ប្រសិន​ស្រក​ទម្ងន់​លឿន​ជ្រុល​

1143
ចែករម្លែក

​ចំពោះ​មនុស្ស​ជាច្រើន​ការ​ស្រក ទម្ងន់​ពិតជា​អាច​នាំមក​នូវ​ផលប្រយោជន៍​ផ្នែក​សុខភាព​ជាច្រើន ប៉ុន្តែ ការ​ស្រក​ទម្ងន់​លឿន​ពេក បែរជា​មិនល្អ ព្រោះ​វា​អាច​បង្ក​ជា​បញ្ហា​សុខភាព​គួរឱ្យ​ខ្លាច​ទៅវិញ ។​
​ ​
​ខាងក្រោម​នេះ ជា​មូលហេតុ​៥ ដែល​អ្នក​គួរ​សម្រួល​ល្បឿន​បញ្ចុះទម្ងន់ កុំ​ឱ្យទៅ​លឿន​ពេក ។​

​ខ្វះ​ជីវជាតិ​
​ពុំមែន​គ្រប់​ករណី​ស្រក​ទម្ងន់ លឿន​សុទ្ធតែ​ធ្វើឱ្យ​សរីរាង្គ​ត្រូវ​ខ្វះ ជីវជាតិ​នោះទេ ប៉ុន្តែ​របប​អាហារ តម​ហួសហេតុ​នឹង​ធ្វើឱ្យ​រាងកាយ​ងាយ​ធ្លាក់ ទៅក្នុង​ស្ថាន​ភាពខ្វះ​ជីវជាតិ ។ ព្រោះ ពេល​បរិភោគ ការ​តម​ដូច្នេះ សរីរាង្គ​អ្នក ពិបាក​នឹង​ទទួលបាន​គ្រប់​ជីវជាតិ​ចាំបាច់ ដូចជា​ដែក​, ហ្វូ​លេ​ត​, វីតាមីន D និង វីតាមីន B12 ។ ស្ថានភាព​នេះ អាច​នាំ ដល់​ផលវិបាក​សុខភាព​ធ្ងន់ធ្ងរ ។​

​ស្រក​ទម្ងន់​លឿន​អាច​បង្ក​ការបាត់បង់​ទឹក​
​ពេល​អ្នក​ផ្លាស់ប្តូរ​របប​ទទួល ទាន​តាម​ទិស​បញ្ចូល​កាឡូរី​តិច នោះ​វា ក៏​នឹង​នាំ​ដល់​ស្ថានភាព រាងកាយ​ងាយ ត្រូវ​បាត់បង់​ទឹក ។ អាស្រ័យ​ហេតុ​នោះ អ្នក​បញ្ចុះទម្ងន់​ត្រូវ​ទទួលទាន​ទឹកជា ប្រចាំ​និង​ឱ្យបាន​គ្រប់ ។​

​អស់កម្លាំង​ជាប្រចាំ​
​គឺ​ស្ថានភាព​ខ្លួន​ជីវជាតិ​នឹងធ្វើ ឱ្យ​សរីរាង្គ​អស់កម្លាំង​បំផុត ។ អារម្មណ៍​អស់កម្លាំង​តែង​កើត ឡើង​ភ្លាម​តាំងពី ពេល​ទើប​ភ្ញាក់​ពី​ដំណេក និង​អូស បន្លាយ​ពេញ​មួយថ្ងៃ ។ ធ្ងន់ធ្ងរ​ជាង​, ករណី​ខ្វះ​ជីវជាតិ​ធ្ងន់ធ្ងរ​មួយចំនួន​អាច នាំ​ដល់​ជំងឺ​ខ្វះ​ឈាម ។​

ជួប​បញ្ហា​ខាង​ផ្លូវ​រំលាយអាហារ​
​ចង់​ក្អួត​, រាករូស​, ទល់លាមក និង​ឈឺពោះ ជា​បញ្ហា​រំលាយ​អាហារ ទាំងអស់​អាច​ត្រូវ​ប្រឈម ប្រសិន​អ្នក​ស្រក​ទម្ងន់​លឿន​ជ្រុល ។ រឿងនេះ​គឺ ដោយសារ​ការផ្លាស់ប្តូរ​ប្រថុចញ៉ុច​ក្នុង ទម្លាប់​ទទួលទាន​បាន​ជះឥទ្ធិពល​ដល់ ប្រព័ន្ធ​រំលាយ​អាហារ ។​

​កើន​ហានិភ័យ​ក្រួស​ប្រមាត់​
​ធម្មតា​នោះ យើង​មិន​ចាប់ អារម្មណ៍​ដល់​ថង់​ប្រមាត់​រហូតដល់ ពេល​វា​កើត​ជំងឺ និង​បង្ក​ការឈឺចាប់ ។ ការឈឺ​អាច​ខ្លាំងក្លា និង​ថែមទាំង​ធ្វើឱ្យ អ្នកជំងឺ​គិតថា​ខ្លួន​កំពុង​កើត​ជំងឺ​អ្វី​នោះ យ៉ាងធ្ងន់ធ្ងរ ។​
​ ​
​ពេល​ធម្មតា​, ថង់​ប្រមាត់​មាន មុខងារ​បង្កើត​ជាតិ​រំអិល​រំលាយ​អាហារ ជួយ​រំលាយ​ជាតិ​ខ្លាញ់ ។ ពេល​អ្នក​ស្រក ទម្ងន់​ប្រថុចញ៉ុច និង​កាត់បន្ថយ​ជាតិ​ខ្លាញ់​, ជាតិ​រំអិល​នៅ​ថង់​ប្រមាត់​ត្រូវ សល់​និង​ស្ទះ​ធ្វើឱ្យ​កើន​ហានិភ័យ​ក្រួស​ប្រមាត់ ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម