ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អ្នកចម្បាំងអង្គរកម្ពុជា កីឡាករ ទឹម វង្សរ៉ាវុធ ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក លើកទី១៥ (15th World Esports Championship) ដែលប្រព្រឹត្តទៅក្នុងទីក្រុង IASI ប្រទេស រ៉ូមានី មិនបានឡើង ទៅកាន់វគ្គបន្តឡើយ។

កម្ពុជាស្ថិតនៅពូល F ជាមួយប៉ាណាម៉ា អាហ្សែរបៃហ្សង់ អ៊ូបេគីស្ថាន ហ្ស៊ីមបាវ៉េ និងអូ ទ្រីស។ ១០ ប្រកួតនៅក្នុងពូល កម្ពុជាឈ្នះ ៣ប្រកួត ស្មើ៣ប្រកួត ចាញ់៤ប្រកួត មាន១២ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងពូល។

ប្រទេសដែលឈរនៅកំពូលតារាងនោះ គឺកីឡាករប៉ាណាម៉ា ដែលលេង ១០ប្រកួត ឈ្នះ៨ប្រកួត ចាញ់២ប្រកួត មាន២៤ពិន្ទុ។ ឈរក្នុងតំណែងលេខ២ កីឡាករមកពី ប្រទេសអាហ្ស៊ែបៃហ្សង់ ដែល១០ប្រកួត ឈ្នះ៦ប្រកួត ស្មើ៣ប្រកួត ចាញ់១ប្រកួត មាន២១ពិន្ទុ។

អ៊ូបេគីស្ថាន ឈរក្នុងតំណែងលេខ៣ ដែលលេង ១០ប្រកួត ឈ្នះ៥ប្រកួត ស្មើ៤ប្រកួត ចាញ់១ប្រកួត មាន១៩ពិន្ទុ។ កម្ពុជាឈរក្នុងតំណែងលេខ៤ ដែលមាន ១២ពិន្ទុ។ ហ្ស៊ីមបាវ៉េ ឈរក្នុងតំណែងលេខ៥ ដែល ១០ប្រកួត ឈ្នះ២ប្រកួត ស្មើ២ប្រកួត ចាញ់៦ប្រកួត។ កីឡាករអូទ្រីស ១០ប្រកួត ចាញ់ទាំង១០ប្រកួត ពិន្ទុសូន្យនៅបាត តារាង។

កម្ពុជាត្រូវបញ្ចប់ភារកិច្ចត្រឹមវគ្គសន្សំពិន្ទុក្នុងពូលនេះ។ ដោយមិនបានឆ្លងកាត់ទៅវគ្គ បន្ត តែកីឡាករកម្ពុជា យើងបានបង្ហាញសមត្ថភាពដ៏ល្អ ជាមួយនឹងការប្រកួតប្រជែងដ៏ ស្វិតស្វាញ ជាមួយគូប្រកួតដែលសុទ្ធសឹងតែជាកីឡាករ មានសមត្ថភាពផងដែរ។ នេះជាបទពិសោធន៍ថ្មីមួយទៀត សម្រាប់កម្ពុជា ជាពិសេសវិស័យកីឡាអេឡិចត្រូនិក វិញ្ញាសា eFootball-Console កម្រិតពិភពលោក៕/V/r