ក្រឡាប់​រថយន្ត​ដោយសារ​បុក​ជាមួយ​ម៉ូតូ​នៅ​ស្រុក​ភ្នំស្រួច​

1411
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​ក្រឡាប់ និង​មនុស្ស​២​នាក់​រងរបួស​ធ្ងន់ នៅ​ចំណុច​ភូមិ​ស្រល់ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ហេតុការណ៍​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៦​និង​៩៧ កាលពី​ល្ងាច​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​ត្រែងត្រយឹង​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ឈ្មោះ ច្រឹង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ យ័ន្ត លីន​ដា អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ស្រល់​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​។ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់ H ONDA ZOOMER-X ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1H 8209 ឌុប​គ្នា​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 2B 9828 បើកបរ​ពី​លិចទៅ​កើត បាន​បុក​ម៉ូតូ​បណ្តាលឱ្យ​រថយន្ត​ក្រឡាប់​។​

​ប្រភព​បាន​បន្តថា ក្រោយពី​រថយន្តបុក​ជាមួយ​ម៉ូតូ ហើយ​បណ្តាលឱ្យ​រថយន្ត​ក្រឡាប់ និង​ធ្វើឱ្យ​នាក់​ជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​

​ក្រោយ​កើតហេតុ មន្ត្រីនគរបាល​ជំនាញ​បាន​ហៅ​រថយន្ត​សង្គ្រោះ​អង្គភាព​ប្រឆាំង​ភេរវកម្ម​ដឹកយក​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​។ វត្ថុតាង​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដោះស្រាយ​នៅពេល​ក្រោយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម