ឧកញ៉ា ថៃ ស៊ាង និងលោកជំទាវ សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម ជា វុទ្ធី ដែលទើបត្រូវបាន ព្រះមហាក្រត្ស សព្វព្រះរាជហឬទ័យត្រាស់បង្គាប់ជា អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា។

យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក តាមជួយប្រសិទ្ធិពរជ័យជូន ឯកឧត្តម ជា វុទ្ធី និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕