តាមដានសាច់រឿងរបស់ វីន ក្នុងវីដេអូបែបមនោសញ្ចេតនាដំបូងរបស់ Coca-Cola™ ដែលបង្ហាញពីពេលវេលាជួបជុំគ្រួសារដ៏សែនកក់ក្តៅ
ដោយៈក្រុមហ៊ុន៖ទីក្រុងបាងកក៖ភាពរំភើបរីករាយបានផ្ទុះឡើងក្នុងចំណោមហ្វេនរបស់ កូកា-កូឡា (Coca-Cola Fans) និងហេ្វនរបស់លោក វីន មេតាវីន (Win Metawin) ព្រោះពេលវេលាដែលពួកគេបានរង់ចាំ បានមកដល់ហើយ។ ថ្ងៃ២៨ខែសីហា កូកា- កូឡា និងទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន លោក វីន មេតាវីន បានចេញផ្សាយសាច់រឿងអនឡាញបែបមនោសញ្ចេតនាដ៏ពិសេសមួយ ដែលជាផ្នែកនៃយុទ្ធនាការ “រូបមន្តនៃភាពរីករាយ”-“Recipe for Magic” ។ អ្នកទស្សនាអាចតាមមើលសាច់រឿងនេះនៅលើឆានែលផ្លូវការរបស់ Coca-Cola និងនៅលើ Instagramរបស់លោក វីន។ សាច់រឿងនេះបង្កប់អត្ថន័យនៃ សុភមង្គលនិងភាពរីករាយនៃការជួបជុំញ៉ាំអាហារជាមួយមនុស្សជាទីស្រឡាញ់ និងជាមួយនឹងរសជាតិបង្កើតភាពស្រស់ស្រាយនៃភេសជ្ជៈ កូកា-កូឡា។
យុទ្ធនាការ “រូបមន្តនៃភាពរីករាយ” របស់កូកា-កូឡា ធ្វើឡើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមពីប្រទេសថៃ និងហ្វីលីពីន បន្ទាប់មកប្រទេសវៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរីដែលគោលដៅនៃយុទ្ធនាការនេះមិនត្រឹមតែជាការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។ “រូបមន្តនៃភាពរីករាយ” ជាយុទ្ធនាការ រំលឹកឡើងវិញនូវភាពស្និទ្ធស្នាល សុភមង្គលនិងអារម្មណ៍ជាគ្រួសារនៃការញុំាអាហារជុំគ្នានៅតុបាយ ដូចទៅនឹងអ្វីដែល លោក វីន មេតាវីន ទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់កូកា-កូឡា បង្ហាញស្រាប់។
សាច់រឿងបែបមនោសញ្ចេតនានេះបង្ហាញនូវសារសំខាន់នៃពេលវេលាញ៉ាំអាហារជាលក្ខណៈគ្រួសារជុំគ្នាដែលជាពេលវេលាអនុញ្ញាតឱ្យគ្រប់គ្នាអាចសម្រាក បង្កើតភាពស្រស់ស្រាយ និងចែករំលែកក្តីស្រលាញ់ជាមួយគ្នា ដែលសូម្បីតែតារាដ៏ល្បីក្នុងតំបន់អាស៊ី ក៏ធ្វើរឿងនេះដែរ។ វីដេអូនេះចាប់យកសកម្មភាពរបស់វីនក្នុងការចម្អិនភីហ្សានៅផ្ទះដោយខ្លួនឯងដោយរៀបរាប់តាំងពីការដើរផ្សារទិញគ្រឿងផ្សំនិងការសុំយោបលពីហ្វេនអំពីរបៀបចម្អិនរហូតដល់ពេលដែលគាត់ធ្វើឱ្យបងប្អូនរបស់ខ្លួនមានការភ្ញាក់ផ្អើលជាមួយនឹងរសជាតិភីហ្សាដែលជាស្នាដៃគាត់ផ្ទាល់ ពេលបានឃើញហើយទ្រាំមិនញ៉ាំមិនបាន។ សាច់រឿងនេះ បញ្ចប់ជាមួយនឹងការជួបជុំក្រុមគ្រួសារដ៏សែនរីករាយ និងស្និទ្ធស្នាល ពោលគឺនៅគ្រាដែលពួកគេញ៉ាំភីហ្សា និងកូកា-កូឡាជុំគ្នា ប្រកបដោយសំណើចក្អាកក្អាយ និងពោរពេញដោយសុភមង្គល។
លោក Baron Magtanong អ្នកគ្រប់គ្រងប្រចាំតំបន់ផ្នែកទីផ្សារនៃម៉ាកផលិតផលកូកា-កូឡា បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា «យុទ្ធនាការ “រូបមន្តនៃភាពរីករាយ” របស់យើងមានគោលបំណងរក្សាពេលវេលាដ៏មានអត្ថន័យទាំងនោះឲ្យបានយូរ។ជាមួយនឹងភាពកក់ក្តៅ និងសកម្មភាពប្រកបដោយថាមពលរបស់ វីន យើងសង្ឃឹមថា សាច់រឿងនេះ នឹងបំផុសគំនិតមនុស្សគ្រប់គ្នាឲ្យស្វែងយល់ពី“រូបមន្តនៃភាពរីករាយ” ផ្ទាល់ខ្លួនរបស់ពួកគេ ដោយធ្វើឲ្យពេលវេលាញ៉ាំអាហារក្លាយទៅជាការចងចាំមួយដ៏មានតម្លៃ និងមិនអាចបំភ្លេចបាន។
ពេលសម្រេចចិត្តថាតើនឹងធ្វើម្ហូបអ្វី លោក វីន មេតាវីន បានចែករំលែកថា លោករីករាយក្នុងការទទួលយកយោបល់ពីហ្វេនរបស់លោក។ លោក វីន បានរំឮកពីការចងចាំដ៏ល្អរបស់ខ្លួនជាមួយ កូកា-កូឡា និងភីហ្សា ដោយលោកបាននិយាយថា៖ «ខ្ញុំមានអនុស្សាវរីយ៍ល្អៗជាច្រើន ជាមួយបងប្អូនរបស់ខ្ញុំក្នុងនោះមានដូចជាពេលមួយដែលខ្ញុំនិងបងប្អូនញុំាកូកា-កូឡាបណ្ដើរអង្គុយចាំគេដឹកភីហ្សាមកឲ្យពួកខ្ញុំទាំងអន្ទះសារបណ្ដើរ។ដូច្នេះពេលឈានមកដល់យុទ្ធនាការ“រូបមន្តនៃភាពរីករាយ”ខ្ញុំក៏បានចាប់យកឱកាសនេះដើម្បីបង្កើតពេលវេលានៃសុភមង្គលផ្ទាល់ខ្លួនទាំងនោះជាមួយពួកគេឡើងវិញ។ ដោយមើលឃើញថា កូកា-កូឡា តែងតែជាផ្នែកមួយ ក្នុងឱកាសពិសេសៗជាច្រើនពេលជួបជុំគ្រសារ ស្ទើរពេញមួយជីវិតរបស់ខ្ញុំទៅហើយ ខ្ញុំអាចនិយាយបានថា យុទ្ធនាការដ៏ពិសេសនេះ ពិតជាបានឆក់យកបេះដូងរបស់ខ្ញុំតែម្តង»។
វាជាការចងចាំដ៏ពិសេសមួយដែលលោក វីន មានឱកាសធ្វើការជាមួយបងប្អូនរបស់លោកនិងចែករំលែកបទពិសោធន៍នៃកាសម្តែងសាច់រឿង។ «នេះគឺជាបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន ពេលដែលបងប្អូនរបស់ខ្ញុំបានជួបជុំគ្នា ហើយរឹតតែពិសេសទៀតនោះវាបានបង្កើតនូវពេលវេលាជួបជុំគ្រួសារដែលមិនអាចបំភ្លេចបាន និងមានតម្លៃមួយទៀតនៅក្នុងការចងចាំរបស់ខ្ញុំសូមអរគុណដល់កូកា-កូឡាដែលបានធ្វើឲ្យរឿងនេះកើតមានឡើង។» នេះជាការបញ្ជាក់បន្ថែមរបស់លោក វីន។
យុទ្ធនាការ “រូបមន្តនៃភាពរីករាយ” បង្កើតឡើងដោយផ្អែកទៅលើទស្សនវិជ្ជាសកលរបស់ម៉ាកផលិតផល កូកា-កូឡា ដែលមានឈ្មោះថា “ភាពរីករាយដ៏ពិតប្រាកដ-Real Magic”ដែលត្រូវបានជឿជាក់ថាមិនថាជាការទទួលទានអាហារប្រចាំថ្ងៃឬអាហារក្នុងឱកាសពិសេសអ្វីឡើយ ភាពរីករាយដ៏ពិតប្រាកដនឹងកើតមានឡើងនៅពេលដែលពួកគេបានទទួលទានអាហារជុំគ្នា៖ រូបមន្ដដែលពួកគេត្រូវការនោះគឺការដាក់គ្រឿងផ្សំដែលត្រូវគ្នាដូចជា៖ មានគ្នា មានអាហារឆ្ងាញ់ និងមានកូកា-កូឡាត្រជាក់ៗ ឆ្ងាញ់ពិសា។
តាមដានសកម្មភាពនៃដំណើរដ៏រីករាយរបស់ វីន ជាមួយ កូកា-កូឡារួមទាំងការអាប់ដេតព័ត៌មានថ្មីៗអំពីពេលវេលាដ៏រីករាយបន្ថែមទៀតនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់យើង ឬចូលទៅកាន់គេហទំព័រ www.coca-cola.com ៕Ph