ដោយៈ តារារិទ្ធ / ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថាៈ គោលនយោបាយរបស់ រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ បានត្រៀមកញ្ចប់ថវិកាប្រមាណ ១០០ លានដុល្លារ អាមេរិក ដើម្បីត្រៀមអន្តរាគមន៍ ដល់វិស័យកសិកម្ម ជាពិសេសកិច្ចអន្តរាគមន៍ទីផ្សារ កសិផលរបស់ប្រជាកសិករ។
ឯកឧត្តបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០ នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំ ពេញ ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាៈ គោលនយោបាយសំខាន់ ជាអាទិភាពមួយ ក្នុងចំណោមគោលនយោបាយផ្សេងទៀតរបស់ រាជរដ្ឋាភិបាលគឺ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មឃុំ នៅទូទាំងប្រទេស ដើម្បីជួយកិច្ចការងារ របស់កសិករនៅមូលដ្ឋានតែម្ដង។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យរដ្ឋមន្រ្តីកសិកម្ម ជ្រើសរើសឲ្យបានច្បាស់លាស់ ចំពោះមន្ត្រីបច្ចេកទេសកសិកម្មឃុំនេះ ដោយធ្វើការ ជ្រើសរើសឲ្យបានច្បាស់ ប្រយ័ត្នបានមក ទៅជាវិស្វករសំណង់ យកអ្នកកសិកម្ម ឲ្យអាទិភាព ទៅលើអ្នកដែលមានមូលដ្ឋានចំណេះដឹងកសិកម្ម និស្សិតកសិកម្ម ម៉ាគគោក ឲ្យអាទិភាពទៅយើងប្រឡងជ្រើសរើស តែយើងបូកកម្រិតណា ត្រូវរើសឲ្យ មានតម្លាភាព យុត្តិធម៌ អ្នកប្រកួតប្រជែង ព្រោះកំណែទម្រង់មុខងារសាធារណៈ គឺជាអាទិភាពចាំបាច់៕ V / N