ឡានធំ​បុក​ជាមួយ​ម៉ូតូ​ស្លាប់​២​នាក់​នៅ​ស្រុក​ប្រាសាទបាគង​

785
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​៣១​ខែ​កក្ដ​ដា​ឆ្នាំ​២០១៨ មាន​កណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភូមិ ស្វាយ​ជយ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ផ្លូវជាតិ​លេខ ៦ រវាង ម៉ូតូ​និង រថយន្ដ ច្រាសទិស​គ្នា បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​ខាង​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​។​

​សមត្ថកិច្ច​និយាយថា មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ សេរី ០៥ ពណ៌​ខ្មៅ ស្លាក់​លេខ សៀមរាប 1D 27 49 អ្នកបើកបរ​ឈ្មោះ ណាត ភា ហៅ ឌៀប ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ស្វាយ​ជយ​ឃុំ​ត្រពាំង​ធំ​ស្រុក​ប្រាសាទបាគង​។​បាន​បើក​ទៅបុក​ឡាន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​

​ដោយឡែក​មនុស្ស​ម្នាក់​ជិះ​ពីក្រោយ ឈ្មោះ ហ៊ាន វ៉ាន់នេត ហៅ ដូង ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ក៏​ស្លាប់​ដែ​។​ឯ​រថយន្ត​បើកបរ​ពី​ទិសខាងកើត​ទៅ​លិច ម៉ាក Kai ពណ៌​ខៀវ ពាក់​ស្លាក​លេខ សៀមរាប 3A 16 81 បើកបរ​ដោយ​ឈ្មោះ មិន​ស្គាល់​អត្ដ​សញ្ញាណ​។ ក្រោយពេល​កើតហេតុ​រួច​អ្នកបើកបរ​រថយន្ដ​បាន​រត់​គេចខ្លួនបាត់​។​

​ចំណែក​សាកសព​ទាំង​២​នាក់ បាន​ប្រគល់ឱ្យ​បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រថយន្ដ​និង​ម៉ូតូ​ខូច​ធ្ងន់​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​ទៅ​នីតិវិធី ៕S/

​ឡានធំ​បុក​ជាមួយ​ម៉ូតូ​ស្លាប់​២​នាក់​នៅ​ស្រុក​ប្រាសាទបាគង​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ