ដោយ:សុវណ្ណ/រតនគិរី: អធិការនគរបាលក្រុងបានលុងខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី២៩ខែសីហានេះបានបញ្ជូនជនសង្ស័យចំនួនប្រាំនាក់រួមនិងវត្ថុតាងមួយចំនួនទៅសាលាដំបូងខេត្តរតនគិរី។

ជនសង្ស័យទាំងនោះ រួមមាន .ឈ្មោះថូ ចំរើនភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិ៧មករាសង្កាត់ឡាបានសៀកក្រុងបានលុង, ទី២.ឈ្មោះស វិច្ឆិកា អាយុ២២ឆ្នាំរស់នៅភូមិ៤សង្កាត់កាចាញក្រុងបានលុង, ទី៣.ឈ្មោះឃុំ ចិត្រាភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកត់ នៅភូមិម៉ាលិចឃុំម៉ាលិកស្រុតអណ្តូងមាស, ទី៤.ឈ្មោះកៅ រ័ត្នភេទប្រុសអាយុ៣៤ឆ្នាំមុខរបរជាសន្ដិសុខ នៅភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀកក្រុងបានលុង និងទី៥.ឈ្មោះប្រាក់ ប្រុសពៅភេទប្រុសអាយុ៣០ឆ្នាំមុខរបរជាងកាត់សក់ នៅភូមិជ្រីសង្កាត់យក្សឡោមក្រុងបានលុង។

រួមវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាចំនួន១១កញ្ចប់តូច ដែលមានទម្ងន់១,៦២ក្រាម និងទូរស័ព្ទដៃចំនួនបីគ្រឿង ម៉ូតូចំនួនបីគ្រឿង

មន្ត្រីអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរីបានឲ្យដឹងថាជនសង្ស័យដែលមានឈ្មោះដូចខាងលើបានដល់ដៃអយ្យការហើយគឺកំពុងបន្ដចាត់កាតាមនិតិវិធីច្បាប់៕srn