អ្នកវិទ្យាសាស្ត្រ​លាតត្រដាង​ថា ទឹក​ខ្ញី​អាច​បំបាត់​ក្លិន​ដង្ហើម​អាក្រក់​បាន ដោយសារតែ​ជាតិគីមី​មួយ​នៅ​ក្នុងនោះ​

1514
ចែករម្លែក

​យោងតាម​ការស្រាវជ្រាវ​មួយ​បានឱ្យដឹងថា ការទទួល​ទាន​ទឹក​ខ្ញី​អាចជួយ​មនុស្ស​បញ្ចៀស​បាន​នូវ​ក្លិន​ដង្ហើម​មិនល្អ​។​

​សារធាតុ​គីមី​ឈ្មោះ Gingerol ដែល​ផ្តល់ឱ្យ​ខ្ញី​នូវ​រសជាតិ​ហឹរ បាន​រំញោច​អង់​ហ្ស៊ី​ម​នៅក្នុង​មាត់ ដើម្បី​បំបែក​សារធាតុ​នានា​ដែល​ធ្វើឱ្យ​ក្លិន​ដង្ហើម​មិនល្អ​។​

​សមាសធាតុ​ស្ពាន់ធ័រ​ពី​អាហារ​នានា​អាចបង្កើត​ក្លិន​ដង្ហើម​មិនល្អ​នៅក្នុង​មាត់​របស់​មនុស្ស ដែល​រួមចំណែក​ដល់​ការ​ស្អុយ​មាត់​។​

​ប៉ុន្តែ​សារធាតុ​គីមី Gingerol ដែល​អាច​ជ្រាត​ចូលក្នុង​រាងកាយ​មនុស្ស​ពី​ការ​ញ៉ាំ​ឬ​ផឹកទឹក​ខ្ញី ជួយ​បង្កើន​កម្រិត​អង់ស៊ីម​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​កម្ចាត់​ក្លិនស្អុយ​ដល់​ទៅ ១៦ ដង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។​

​ក្រុម​អ្នកជំនាញ​និយាយថា ការរកឃើញ​នេះ​អាច​នាំឱ្យ​ទៅដល់​ការផលិត​ថ្នាំដុសធ្មេញ​និង​ទឹក​ខ្ពុ​ល​មាត់ ផលិត​ចេញពី​ខ្ញី​៕ ដោយ៖ កញ្ញាដាលីស