បច្ចុប្បន្ន ដើម្បីអនុលោមតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពព័ត៌មានអតិថិជនទូរសព្ទចល័ត ក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជាទាំងអស់កំពុងពន្លឿនដំណើរការរៀបចំស្តង់ដារព័ត៌មានសម្រាប់អតិថិជន ដើម្បីធានាថាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់មិនថាចាស់ ឬថ្មីត្រូវបានផ្ទៀងផ្ទាត់ និងត្រឹមត្រូវ។

យោងតាមបទប្បញ្ញត្តិ ការធ្វើឱ្យមានស្តង់ដារព័ត៌មានអតិថិជនទូរសព្ទចល័ត រួមជាមួយនឹងការចុះឈ្មោះអតិថិជនក្រោមអត្តសញ្ញាណពិតរបស់ពួកគេនឹងបង្កើនប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ដោះស្រាយបញ្ហាឱ្យបានហ្មត់ចត់ ដូចជាសារឥតបានការ (Spam) និងឯកសារក្លែងបន្លំ។

នេះក៏ជាដំណោះស្រាយមួយដើម្បីការពារសិទ្ធិស្របច្បាប់របស់អតិថិជន និងកាត់បន្ថយជម្លោះរវាងអ្នកប្រើប្រាស់។​ ជាពិសេសទាក់ទងនឹងលេខទូរស័ព្ទស្អាតៗ លេខពិសេសៗនៅពេលដែលអតិថិជនខកខាន ឬមិនបានចុះឈ្មោះព័ត៌មានត្រឹមត្រូវ។ វានឹងកាត់បន្ថយ នូវសារ SMS ឬការហៅចូលឥតបានការ (Spam) និងប្រភេទសារឬ ក៏ការហៅចូលក្លែងបន្លំដែលរំខានជាញឹកញាប់ផងដែរ។

ដើម្បីសម្រេចគោលដៅនេះឱ្យបានឆាប់រហ័ស បណ្តាញទូរគមនាគមន៍កំពុងពន្លឿនដំណើរការនៃការកំណត់ស្តង់ដារព័ត៌មានរបស់អតិថិជននៅតាមហាងលក់ តូបលក់ ឬទីតាំងលក់ គ្រប់ទីកន្លែងហើយ បណ្តាញទាំងនោះត្រូវបានបំពាក់យ៉ាងពេញលេញជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយដែល ទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពព័ត៌មានអតិថិជន។

លើសពីនេះ ដើម្បីរួមចំណែកក្នុងការបង្កើនល្បឿននៃស្តង់ដារព័ត៌មានអតិថិជន អ្នកផ្តល់បណ្តាញទាំងនេះក៏កំពុងឈានដល់ការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាននៅតាមទីតាំងផ្សេងៗ។ ការប្រកាសត្រូវបានធ្វើឡើងតាមរយៈឧបករណ៍បំពងសំឡេង ហើយការផ្សព្វផ្សាយទាំងមូលក៏បានអនុវត្តនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។

បើយោងតាមតំណាងក្រុមហ៊ុន មិត្តហ្វូន បានឱ្យដឹងថា ដើម្បីអនុវត្តតាមបទប្បញ្ញត្តិរបស់រដ្ឋយ៉ាងតឹងរ៉ឹងលើការធ្វើបច្ចុប្បន្នភាពព័ត៌មានអតិថិជនពិតប្រាកដ មិត្តហ្វូនបាននិងកំពុងដំណើរការយ៉ាងសកម្មក្នុងការពន្លឿនដំណើរការចុះឈ្មោះព័ត៌មានអតិថិជនពិតប្រាកដសម្រាប់អតិថិជនរបស់ខ្លួន។

ជាងនេះទៅទៀត ដើម្បីលើកទឹកចិត្ត និងផ្សព្វផ្សាយការយល់ដឹងប្រកបដោយប្រសិទ្ធភាព ក្រុមហ៊ុនក៏បានដាក់ចេញនូវកម្មវិធី និងគោលការណ៍គាំទ្រជាច្រើនសម្រាប់អតិថិជន ដូចជាការផ្តល់ការលើកទឹកចិត្តជាទិន្នន័យអ៊ីនធឺណិតឥតគិតថ្លៃ នៅពេលធ្វើបច្ចុប្បន្នភាពព័ត៌មានអតិថិជនដោយជោគជ័យ។

បច្ចុប្បន្ននេះ ប្រទេស និងតំបន់ជាច្រើនកំពុងដាក់បទបញ្ជាតឹងរ៉ឹងលើការធ្វើបច្ចុប្បន្នភាពព័ត៌មានអតិថិជន ទូរសព្ទចល័ត។ នេះឆ្លុះបញ្ចាំងពីការធានាសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតនៅក្នុងឧស្សាហកម្មទូរគមនាគមន៍៕