​ភ្នំពេញ​៖ ស្រា​បៀរ ABC Reserve ជា​ស្រា​បៀរ​រួមបញ្ចូល​នូវ​វី​ស្គី​ដ៏​ស្រទន់​ដំបូងនិង​តែមួយគត់​នៅ​កម្ពុជា ដែល​បាន​នាំមក​នូវ​ទម្រង់​កំប៉ុង​វែង​ថ្មី ចំណុះ ៣៣០ មី​លី​លីត្រ ហើយនឹង​បន្ត​ភាពរឹងមាំ​ដែល នាំមុខគេ ក្នុង​ទីផ្សារ​ស្រា​បៀរ នៅ​កម្ពុជា​។​

​ស្រា​បៀរ ABC Reserve បាន​ក្លាយជា​អ្នក​ផ្លាស់ប្តូរ​ទីផ្សារ ចាប់តាំងពី​ការសម្ពោធ ជា​ផ្លូវកា​របស់ខ្លួន​ក្នុង​ខែតុលា ឆ្នាំ ២០២២ កន្លងមក ដោយ​ផ្តល់ជូន​នូវ​រសជាតិ ស្រូវ​សាលី​លំដាប់​ខ្ពស់ លាយ​នឹង​វី​ស្គី​ដ៏​ស្រទន់​។ការណែនាំ​នូវ​ទម្រង់​កំប៉ុង​វែងជា​ជំហាន​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រដើម្បី​បំពេញ​តាម​តម្រូវ​ការ​ដែល​ចេះតែ​វិ​វត្ត​ទៅមុខ​របស់ អតិថិជន​សម័យ​ទំនើប និង​ពង្រីក​ទំហំ​ទីផ្សារ​របស់ខ្លួន​ផងដែរ​។​

​លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មានប្រសាសន៍ថា​៖ «​ការណែនាំ​ជា​ផ្លូវការ​នូវ​ទម្រង់​កំប៉ុង​វែង​នេះ គឺ​ជា​ការបោះ​ជំហាន​ដ៏​រំភើប​មួយ​សម្រាប់​ស្រា​បៀរABC Reserve​។ចំពោះ​ទម្រង់​ថ្មី​នេះ​មាន​អត្ថន័យ​ដូចនឹង​ពាក្យ​ប្រចាំ​យីហោ​របស់​យើង​គឺ«ឧត្តម​ភា​ព​ដ៏​ល្អ​ឯក » ហើយ​ច្នៃ​ឡើង​ដើម្បី​បំពេញតម្រូវការ​អតិថិជន​យុវវ័យ ដែល​ស្វែងរក​បទពិសោធន៍​ថ្មីៗ​និង​ជម្រើស​ភេសជ្ជ​ប្លែកៗ​។​»

​ទម្រង់​កំប៉ុង​វែង មាន​រូបមន្ត​សម្ងាត់​ដូចគ្នា​ដដែល ដែល​បានធ្វើឱ្យ ស្រា​បៀរ ABC Reserve ជាទី​ពេញចិត្ត​ក្នុងចំណោម​អ្នក​ចូលចិត្ត​ស្រា​បៀរ​នៅ​កម្ពុជា​។ ដោយមាន​រសជាតិ​ឥតខ្ចោះ នៅពេល​ពិសា​ជាមួយ​ទឹកកក ស្រា​បៀរ​នេះ​ត្រូវបាន​បង្កើត ឡើង​ដោយ​កំពូល​អ្នកជំនាញ​ផលិត​ស្រា​បៀរ​របស់​យើង ដោយ​ប្រើ​គ្រឿងផ្សំ​គុណភាព​ល្អ​បំផុត បង្កើតជា​រសជាតិ​ជាប់មាត់ អមដោយ ជាតិ​ស្រទន់ ក្លិនក្រអូប​ឈ្ងុយ​និង​អារម្មណ៍​ប្រហើរ​ស្រាល​ចុង​អណ្តាត​។​

​លោក បាន​បន្ថែមថា​៖ «​នៅ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា យើង​ប្តេជ្ញា​ផ្តល់ជូន​នូវ​ផលិតផល និង​បទពិសោធន៍​ល្អ​ឯក​សម្រាប់​អតិថិជន​។ ទម្រង់​កំប៉ុង​វែង​នេះ ជាការ​ឆ្លុះបញ្ចាំង​ពី​ការយល់ដឹង​មួយ​នេះ និង​ជា ការប្តេជ្ញាចិត្ត​របស់​យើង​ទៅលើ​ភាព​ច្នៃប្រឌិត​ថ្មី​និង​ទាន់សម័យ​ដល់​អតិថិជន​របស់​យើង​»​។​

​ទម្រង់​កំប៉ុង​វែង​ថ្មី​នេះ ដែលមាន​កម្រិត​ជាតិ​អាល់កុល ៧% មានការ​រចនា​ស្រស់ស្អាត​ដែល​បង្ហាញ​ពី​និមិត្តសញ្ញា តោ​របស់ ABC​នៅក្នុង​ពណ៌​មាស​កុឡាប (Rose Gold) ដ៏​ឆើតឆាយ​។ ទម្រង់​កំប៉ុង​វែង​ថ្មី​នេះ មាននៅ​គ្រប់​ផ្សារ​ទំនើប​ធំៗ ហាង​លក់ដុំ ហាង​លក់​ភេសជ្ជៈ​ហាង​ទំនិញ​ទូទៅ បារ និង​ភោជនីយដ្ឋាន​នានា​ទូទាំងប្រទេស​កម្ពុជា​។​

​ស្រា​បៀរ ABC Reserve ជា​ស្រា​បៀរ​ឥតខ្ចោះ​សម្រាប់​ការ​ប្រារព្ធ​ពិធី​ផ្សេងៗ​ដូចជា​ខួបកំណើត អាពាហ៍ពិពាហ៍ ឬ​ត្រឹមតែ​ពេលវេលា​រីករាយ​ជាមួយ​មិត្ត​ភ័ក្តិ​ក៏បាន ហើយ​គឺជា​ផលិតផល​មួយ​របស់ ABC ស្ថិតក្រោម​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​មួយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ស្រា​បៀរ ABC Reserve មានកម្ម​វិធី និង​ការ​បញ្ចុះតម្លៃ​ជាច្រើន​នា​ប៉ុន្មាន​ខែ​ខាងមុខនេះ​។ សូម​តាមដាន​បណ្ដាញ​សង្គម​របស់​ស្រា​បៀរ ABC ដូចខាងក្រោម ដើម្បី​ទទួលបាន​បច្ចុប្បន្នភាព​ថ្មីៗ​៖
ABC’s Facebook Page: https://www.facebook.com/abcbeer.cambodia
ABC’s Instagram Page: https://www.instagram.com/abcbeer.cambodia/

​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៤​។ ជំរុញ​ដោយ​គោលបំណង​បង្កើត​ភាពសប្បាយ​រីករាយ​រួមគ្នា​ក្រុមហ៊ុន​បង្កើត​បទពិសោធ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ពិសា និង​អតិថិជន​ដែល​ត្រូវការ​ស្រា​បៀរ​ម៉ាក​យីហោ​អន្តរជាតិ​គុណភាព​ខ្ពស់​ដូចជា​ស្រា​បៀរ Heineken© ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown​។ ជាមួយនឹង​ការ​គ្របដណ្តប់​នៅ​ទូទាំងប្រទេស និង​ដោយមាន​រោងចក្រ​បច្ចេកវិទ្យា​ទំនើប​ស្ថិតនៅ​រាជធានី​ភ្នំពេញ​ក្រុមហ៊ុន មាន​បុគ្គលិក ៧០០ នាក់ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ១២០,០០០ នាក់​នៅ​ទូទាំង​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​។ ប្តេជ្ញា​ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មានបំណង “​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” ជាមួយនឹង​ការ​ផ្តោតលើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការទទួលខុសត្រូវ​ដែល​ស្ថិតនៅលើ​មាគ៌ា​ឆ្ពោះទៅកាន់​ពិភពលោក ដែលមាន​កាបូន​សូន្យ​កាន់តែ​ស្មើភាព​និង​កាន់​តែមាន​សុខភាព​ល្អ​។ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក​៕Ph