លោកស្រី​យី​ង​ឡាក់ យក​ច្បាប់​ធម្មនុញ្ញ​ថ្មី មក​ជជីក​ដេញជើង​តុលាការ​កំពូល​

1773
ចែករម្លែក

​ខណៈដែល​ថ្ងៃ​ចេញ​សាល​ក្រមជិត​មកដល់ លោកស្រី​យី​ង​ឡាក់​បានដាក់​ពាក្យបណ្តឹង​ថ្មី​មួយ​ដើម្បី ស្វែងរក​សេចក្តីសម្រេច​ពី​តុលាការ​ធម្មនុញ្ញ​ក្នុង​រឿងអាស្រូវ​ទិញស្រូវ​អង្ករ​។​

​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ជាថ្មី​ម្តងទៀត បានស្នើ​សុំឱ្យ​តុលាការ​ជាន់ខ្ពស់​ស្វែងរក​សេចក្តីសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​លើ​បញ្ហា​ផ្លូវច្បាប់​ពាក់ព័ន្ធ​នឹង​រឿងក្តី​ប្រឆាំងនឹង​លោកស្រី ទាក់ទិន​ការធ្វេសប្រហែស​ក្នុងការ​គ្រប់គ្រង​គម្រោង​ទិញស្រូវ​អង្ករ ដោយ​ជជីក​ដេញដោល រឿង​ដែល​តុលាការ​ជាន់ខ្ពស់​នេះ​សម្រេចចិត្ត​បដិសេធ​បណ្តឹង​លើក​មុន​របស់​លោកស្រី​។ ក្នុង​បណ្តឹង​ចុងក្រោយ​បំផុត​របស់​លោកស្រី លោកស្រី​យី​ង​ឡាក់​និយាយថា វា​ហួស​ឆ្ងាយ​ពី​ដែន​សមត្ថកិច្ច​ផ្លូវច្បាប់​របស់​តុលាការ​កំពូល ក្នុងការ​ច្រានចោល​សំណើ​របស់​លោកស្រី និង​ចង្អុល​បង្ហាញថា អំពើ​បែបនេះ​គឺ​ប្រឆាំងនឹង​ច្បាប់​ធម្មនុញ្ញ ដែល​ចូល​ជា​ធរមាន​កាលពី​ដើមខែ​មេសា​។ តុលាការ​កំពូល​កាលពី​សប្តាហ៍​មុន​បាន​បដិសេធ​សំណើ​របស់លោក​ស្រី​យី​ង​ឡាក់ ដែល​ស្វែងរក​ការអន្តរាគមន៍​របស់​តុលាការ​ធម្មនុញ្ញ​នៅក្រោម​ច្បាប់​ធម្មនុញ្ញ​ថ្មី​នៃ​មាត្រាមួយ ដែល​ប៉ះពាល់​ករណី​លោកស្រី​។

​ករណី​ធ្វេសប្រហែស​ប្រឆាំងនឹង​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ គឺ​កើតចេញពី​គម្រោង​សន្យា​ទិញស្រូវ​អង្ករ​ដែល​ញាំញី​ដោយ​អំពើពុករលួយ​របស់រ​ដ្ឋា​ភិ​បាល​លោកស្រី​។ ក្នុងការ​បដិសេធ​សំណើ​លោកស្រី​យី​ង​ឡាក់ តុលាការ​កំពូល​បាន​និយាយថា ទាំង​អយ្យការ​និង​មេធាវី​ការពារ​ក្តី​ត្រូវបាន​ផ្តល់ឱកាស​គ្រប់គ្រាន់​ក្នុង​ការនាំ​សាក្សី អំឡុង​សវនាការ​រាប់​ខែ ដែល​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។

​ក្នុង​បណ្តឹង​លើក​មុន​របស់​លោកស្រី លោកស្រី​យី​ង​ឡាក់​បានចង្អុលបង្ហាញ​ថា មាត្រា​ទី ២៣៥ នៃ​ច្បាប់​ធម្មនុញ្ញ​ថ្មី​តម្រូវឱ្យ​តុលាការ​កំពូល​ធ្វើការ​ពិចារណា​លើ​ឯកសារ​ស៊ើបអង្កេត​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​អំពើពុករលួយ (NACC) ។​

​លោកស្រី​បាន​និយាយថា នេះ​គឺ​ផ្ទុយ​ពី​ច្បាប់​ឆ្នាំ ១៩៩៩ ស្តីពី​នីតិវិធី​របស់​តុលាការ​កំពូល ដែល​តម្រូវឱ្យ​តុលាការ​នេះ​ពឹងផ្អែក​ជាសំខាន់​លើ​របាយការណ៍ ចេញ​ដោយ​គណៈកម្មាធិការ NACC ដែល​ពាក់ព័ន្ធ​។ មេធាវី​របស់លោក​ស្រី​យី​ង​ឡា​ក់នៅ​សប្តាហ៍​នេះ​បានដាក់​សំណើ​របស់លោក​ស្រី​ម្តងទៀត​ជាមួយនឹង​តុលាការ​កំពូល​សម្រាប់​សេចក្តីសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​លើ​បញ្ហា​នេះ​។​

​តុលាការ​កំពូល​បាន​ទទួលយក​សំណើ​របស់​លោកស្រី​ដើម្បី​ពិចារណា និង ត្រូវគេ​រំពឹងថា​នឹងធ្វើ​ការសម្រេចចិត្ត​នៅ​ថ្ងៃទី ១ សីហា នៅពេល​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​គ្រោង​នឹង​ចេញ​សេចក្តីថ្លែងការណ៍​បញ្ចប់​របស់ខ្លួន​លើ​ករណី​របស់គាត់​។​

​តុលាការ​កំពូល​គ្រោង​នឹង​ចេញ​សាលក្រម​របស់ខ្លួន​នៅ​ថ្ងៃទី ២៥ ខែសីហា​អំពី​ករណី​ធ្វេសប្រហែស​កាតព្វកិច្ច​ប្រឆាំងនឹង​លោកស្រី​យី​ង​ឡាក់​។ នៅក្នុង​បណ្តឹង​ចុងក្រោយ​របស់លោក​ស្រី ដែល​ក្រុម​អ្នក​រិះគន់​មើលឃើញថា​ជា​យុទ្ធសាស្ត្រ​ពន្យារពេល លោកស្រី​យី​ង​ឡាក់​បាន​រៀបរាប់​ពី​មូលហេតុ​ប្រាំ ដែលថា​សំណើ​របស់​លោកស្រី​សម្រាប់​សេចក្តីសម្រេច​របស់​តុលាការ​រដ្ឋធម្មនុញ្ញ មាន​សុពលភាព​។​

​លោកស្រី​បានចង្អុលបង្ហាញ​ថា យោងទៅតាម​មាត្រា​ទី​៥​នៃ​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់​ខ្ពស់បំផុត​របស់​ប្រទេស បទ​ប្បញ្ញត្តិ ច្បាប់ ឬ​បទបញ្ជា​ណាមួយ ដែល​ផ្ទុយ​នឹង​ឬ​មិន​ស្របតាម​ធម្មនុញ្ញ “​មិនអាច​អនុវត្តបាន​ឡើយ​”​។​

​លោកស្រី​យី​ង​ឡាក់​ក៏​ចង្អុលបង្ហាញ​ដែរ​ថា តុលាការ​កំពូល​ត្រូវបាន​តម្រូវ នៅក្រោម​មាត្រា​ទី ២១២ នៃ​ច្បាប់​ធម្មនុញ្ញ​ថ្មី ដើម្បី​រុញ​សំណើ​របស់លោក​ស្រី​ទៅ​តុលាការ​ធម្មនុញ្ញ​។​

​មាត្រា​នោះ​ចែងថា ប្រសិនបើ​ភាគី​ណាមួយ​ក្នុងករណី​តុលាការ ជំទាស់​ទៅនឹង​ខ​ដែល​មានចែង​ក្នុង​ច្បាប់​ជាក់លាក់​ណាមួយ​ក្នុង​មាត្រា​ទី ៥ ហើយ​មិនមាន​សេចក្តីសម្រេច​ពី​តុលាការ​ធម្មនុញ្ញ​ទាក់ទង​នឹង​បញ្ហា​នោះទេ តុលាការ​ពាក់ព័ន្ធ​នឹង​ផ្ញើ​មតិ​របស់ខ្លួន​ទៅ​តុលាការ​ធម្មនុញ្ញ និង ស្វែងរក​ការសម្រេចចិត្ត​។​

​លោកស្រី​និយាយ​នៅក្នុង​បណ្តឹង​ចុងក្រោយ​បំផុត​របស់ខ្លួន​ថា “​តុលាការ​កំពូល​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ស្វែងរក​ការសម្រេចចិត្ត​ពី​តុលាការ​ធម្មនុញ្ញ​ទេ​។ ការខកខាន​ធ្វើ​ដូច្នេះ នឹង​មានន័យថា បរាជ័យ​ក្នុងការ​អនុវត្តតាម​មា​ត្រា​ទី ២១២ នៃ​រដ្ឋធម្មនុញ្ញ​”​។​

​លោកស្រី​និយាយថា “​តុលាការ​កំពូល​មិនត្រូវ​បានផ្តល់​អំណាច​ដោយ​ច្បាប់​ដើម្បី​បដិសេធ​សំណើ​របស់​ចុងចោទ​នោះទេ​។ ក្នុងការ​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​តាម​មាត្រា ២១២ តុលាការ​កំពូល​មិនអាច​ធ្វើ​សកម្មភាព​តាម​វិធី​ផ្សេងទៀត​បានទេ​”​។​

​លោកស្រី​បន្តថា “​តុលាការ​ធម្មនុញ្ញ​គឺជា​តុលាការ​តែមួយគត់ ដែល​ត្រូវ​បានផ្តល់​អំណាច​ដោយ​ច្បាប់​ដើម្បី​ទទួលយក​ឬ​បដិសេធ​សំណើ​ដូច្នេះ​។ គ្មាន​តុលាការ​ផ្សេង​ណាមួយ​មានអំណាច​ដូច្នេះ​ឡើយ​”​។

​បណ្តឹង​លោកស្រី​យី​ង​ឡាក់​ក៏បាន​កត់សម្គាល់​ដែរ​ថា តុលាការ​ធម្មនុញ្ញ​ចេញ​បទបញ្ញត្តិ​ថ្មី​ស្តីពី​នីតិវិធី​នៃ​ករណីនេះ​នៅ​ចុងខែ​មេសា​ដើម្បី​អនុលោម​តាមច្បាប់​ធម្មនុញ្ញ​ថ្មី​។​

​ចៅក្រម​ដែល​សម្រេចចិត្ត​បដិសេធ​បណ្តឹង​មុន របស់លោក​ស្រី គួរតែ​ធ្វើតាម​ខ​លក្ខខណ្ឌ​ពាក់ព័ន្ធ​នៅក្នុង​ច្បាប់​ធម្មនុញ្ញ​ថ្មី​។​

​លោកស្រី​និយាយថា “​បើ​មិន​ដូច្នោះ​ទេ ពួកគេ​អាច​នឹង​បំពាន​លើ​គោលការណ៍​ច្បាប់ ហើយ​ត្រូវបាន​រកឃើញថា​មិន​រក្សា​អព្យាក្រឹត​ភាពជា​ចៅក្រម​”​។​

​វា​គឺជា​ការសម្រេចចិត្ត​ដ៏​លំបាក​ដើម្បី​ធ្វើឱ្យ​លោកស្រី​ដាក់សំណើ​មួយទៀត​ទៅ​តុលាការ​កំពូល ដើម្បី​ស្វែងរក​សេចក្តីសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​លើ​បញ្ហា​ផ្លូវច្បាប់​។​

​ជា​ចុងក្រោយ លោកស្រី​បាន​និយាយថា “​ខ្ញុំ​គ្រាន់តែ​អំពាវនាវ​រកក្តី​មេត្តា​និង​យុត្តិធម៌​ក្នុងករណីនេះ​ប៉ុណ្ណោះ​”​។

​អ្នកជំនាញ​ខាងច្បាប់​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយថា លោកស្រី​យី​ង​ឡាក់​អាច​ប្តឹងទៅ​តុលាការ​ធម្មនុញ្ញ​ដោយផ្ទាល់ ប្រសិនបើ​លោកស្រី​រកឃើញថា សិទ្ធិ​ធម្មនុញ្ញ​របស់លោក​ស្រី ឬ សេរីភាព​របស់លោក​ស្រី​ត្រូវបាន​រំលោភបំពាន​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី យី​ង​ឡក់ ស៊ីណា​វ៉ា​ត់

ទីតាំងផ្សាយពាណិជ្ជកម្ម