ដោយៈតារារិទ្ធ/ភ្នំពេញ៖ ឯកឧត្តមកតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាគោលនយោបាយរបស់កម្ពុ ជាគឺនៅអាព្យាក្រឹត្យនៅចំកណ្ដាលប៉ុន្តែលើកទឹកចិត្តនិងប្ដេជ្ញាបង្កើតភាពជិតស្និទ្ធជាមួយគ្រប់ប្រទេសទាំងអស់នោះទើបជាការត្រូវ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៩ ខែ សីហា ឆ្នាំ ២០២៣នេះក្នុងឱកាសអញ្ជើញជួបសំ ណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាសចំនួន ១៨, ០០០ នាក់នៅតំបន់ព្រៃស្ពឺខណ្ឌពោធិ៍ សែនជ័យរាជធានីភ្នំពេញ។
ឯកឧត្តមនាយករដ្ឋមន្ត្រីបានលើកជាសំ ណួរថា”មានគេសួរថាតើគោលនយោ បាយរបស់កម្ពុជាបច្ចុប្បន្ននៅកៀកចិន ហើយទៅអនាគតនឹងទៅកៀកអ្នកណា ? សុំមើលឱ្យច្បាស់គោលនយោបាយកម្ពុជាសព្វថ្ងៃនេះមិនបាននៅកៀកចិននោះទេ អត់នៅកៀកអ្នកណាទាំងអស់ គឺនៅអាព្យាក្រឹត្យនៅចំកណ្ដាល ប៉ុន្តែលើ កទឹកចិត្តនិងប្ដេជ្ញាបង្កើតភាពជិតស្និទ្ធជា មួយគ្រប់ប្រទេសនោះទើបជាការត្រឹមត្រូវ ។ ចិនក៏ជិត អាមេរិកក៏ជិតជប៉ុនក៏ជិតស្អីក៏ជិតដែរ ដែលយើងចង់បាន អញ្ចឹងទៅថ្ងៃក្រោយក៏មិនខុសគ្នាដែរព្រោះដើម្បីអ្វីគឺដើម្បីផល ប្រយោជន៍ខ្មែរព្រោះយើងធ្លាប់កាប់ចាក់គ្នាម្ដងហើយកាលពីឆ្នាំ៧០ នោះ” ។
ឯកឧត្តមនាយករដ្ឋមន្រ្តីបានបន្តថាលោកខាងលិចអាមេរិកធំជាងគេវ៉ៃជាមួយស ហភាពសូវៀត រឿងសង្គ្រាមត្រជាក់បា នវាឈានទៅដល់ការធ្វើរដ្ឋប្រហារនៅស្រុកយើង ទម្លាក់គ្រាប់បែកនៅវៀតណា មរាលដាលដល់ស្រុកយើងនោះឯង ។ ហើយបើយើងប្រកាន់ជំហរទៅរកពីណា ពីណីទៀតគឺយើងត្រូវខ្ទេចទៀតហើយ ។
ឯកឧត្តមនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ ថា”អ្វីដែលសំខាន់គឺប្រកាន់ជំហរខ្មែរដើម្បីខ្មែរ រាជរដ្ឋាភិបាលខ្មែរ គណបក្សប្រជាជនកម្ពុជាគ្មានបម្រើអ្នកណាក្រៅពីបំរើជាតិនិងប្រជាជនខ្មែរនោះទេ៕