ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានមានប្រសាសន៍ បញ្ជាក់ថា កងកម្លាំងនគរបាលជាតិ គឺមានភារកិ ច្ចជាប់ខ្លួនជានិច្ច ដែលត្រូវអនុវត្តជាប់ជាប្រចាំ មិនថាយប់ មិនថាថ្ងៃ ដើម្បីបម្រើ ការពារជូនប្រជាពលរដ្ឋ។ ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិ និងស្នងការដ្ឋាននគរបាលជាតិ រាជធានី-ខេត្ត កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានណែនាំដល់លោក ឧត្តម សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដែល ទើបចូលកាន់មុខតំណែងនៅថ្ងៃ ទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ ឱ្យបន្តបេសកម្មបំពេញតួនាទីភារកិច្ច ដឹកនាំ គ្រប់គ្រង និងថែរក្សានូវ សន្តិសុខ សុវត្ថិភាពសាធារណៈឱ្យបានម៉ឺងម៉ាត់ និងត្រូវថែរក្សានូវ ស្នាដៃចាស់ដែលមានស្រាប់ឱ្យរឹតតែមានភាពរីកចម្រើនក្នុងវិស័យកងកម្លាំងនគរបាលជាតិ។
ជាមមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអបអរសាទរចំពោះ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលត្រូវបានប្រកាសឱ្យ ចូលកាន់មុខតំណែង ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរ បាលជាតិ និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា នេះដែរ៕srn / N