ដោយៈតារារិទ្ធ/ភ្នំពេញ៖ ឯកឧត្តមកតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាកត្តាពីសំខាន់ក្នុងការថែរក្សាសុខដុមរមនីយកម្មសាសនានៅកម្ពុជា កត្តាទីមួយគឺកត្តាថ្នាក់ដឹកនាំសាសនាផ្ទាល់និងទីពី.គោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៣ នេះក្នុងឱកាសអញ្ជើញជួបសំ ណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាសចំនួន ១៨,០០០ នាក់នៅតំបន់ព្រៃស្ពឺខណ្ឌពោ ធិ៍សែនជ័យរាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែង ថា “កត្តាពីសំខាន់ក្នុងការថែរក្សាសុខដុម រមនាខាងសាសនានេះសម្រាប់ខ្ញុំកត្តាទី មួយ.គឺកត្តាសាសនាផ្ទាល់គឺកត្តាថ្នាក់ដឹក នាំសាសនាផ្ទាល់ ,ហេតុអី្វបានជានៅប្រទេសខ្លះមានសាសនាដូចគ្នាសាសនាព្រះពុទ្ធ ,សាសនាអ៊ីស្លាម ,សាសនាគ្រឹះដូចគ្នាហេតុអីមានការប្រកាន់គ្នារើសអើ ងដោយសារការដឹកនាំនិងការបកស្រា យរបស់សហគមន៍សាសនានីមួយៗ”។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តថានៅកម្ពុជាសាសនាណាក៏យើងគោរពក៏ប៉ុន្តែសូមកុំឱ្យមានការឈានទៅដល់ការរើសអើងឬការប្រកាន់តឹងរឹងពេកដែលធ្វើឱ្យមានការបែកបាក់នៅក្នុងសហគម ន៍សាសនា។
ទីពី.គឺគោលនយោបាយរបស់រាជរដ្ឋា ភិបាលគោលនយោបាយរដ្ឋាភិបាលសំខាន់ណាស់បើគោលនយោបាយរដ្ឋាភិបាលដាក់ទៅនាំឲ្យមានគម្លាតនិងការរើសអើងខាងសាសនាវានឹងកើតមាននូវជម្លោះសាសនា។អញ្ចឹង គោលនយោបាយរបស់រាជរដ្ឋាភិបា លសំខាន់ណាស់ដើម្បីរក្សានូវសុខដុ មរមនានេះ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បាន បន្តថា អញ្ចឹងកត្តាទាំងពីរនេះសំខាន់ ណាស់ដែលរក្សានូវសុខដុមរមនីយកម្មសាសនាហើយកត្តានេះជាកត្តាដែលរាជរដ្ឋាភិបាលដែលដឹកនាំដោ យគណបក្សប្រជាជនកម្ពុជាប្រកាន់ យកក្នុងរយៈពេល៤០ ឆ្នាំមកនេះ អញ្ចឹងបើគណបក្សប្រជាជនកម្ពុជានៅតែបន្តដឹកនាំនឹងធ្វើឲ្យសុខដុមរមនីយកម្មនេះនៅថែរក្សាបាននិងកាន់តែរឹងមាំ ។
ឯកឧត្តមនាយករដ្ឋមន្ត្រីបានបន្តថាសុខ ដុមរមនីយកម្មសាសនាមានសារៈសំខាន់ណាស់សម្រាប់សុខសន្តិភាពនិងការអភិ វឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ… ហើយភាពសុខដុមរមនីយរវាងសាសនាខុសគ្នានៅកម្ពុជាគឺមិនមែនកើតឡើងដោ យចៃដន្យទេ ៕