ខណៈ​តម្រូវការ​ខុន​ដូ និង​សណ្ឋាគារ​នៅ​ព្រះសីហនុ​កើនឡើង RN VIP ប្រកាស​បោះទុន​ជាង​៧​លាន​ដុល្លារ

902
ចែករម្លែក

​ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: កាលពី​ថ្ងៃទី​២៧ កក្កដា ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​មួយ​ដែលមាន ឈ្មោះ ក្រុមហ៊ុន​បុរី RN VIP បានសម្រេច​បោះទុន​រហូត​ដល់​ជាង​៧​លាន​ដុល្លារ ដើម្បី​សាងសង់​អគារ​ខុន​ដូ និង​សណ្ឋាគារ​ទំនើប​មួយ នៅ​កណ្ដាល​ក្រុងព្រះសីហនុ បន្ទាប់ពី​កត់សម្គាល់ថា​ទី​រួម​ខេត្ត នេះ​ប្រឈម​នឹង​កង្វះ​ផ្ទះសំណាក់ សណ្ឋាគារ និង​ខុន​ដូ​សម្រាប់​ស្នាក់នៅ​យ៉ាង​គំហ៊ុក​នាពេល​ប​ច្ច​ប្បន្ន​។ នេះ​ជាការ​បោះទុន​លើ​គម្រោង​សង់​អគារ​ខ្ពស់​លើកដំបូង​របស់​ក្រុមហ៊ុន​បុរី RN VIP បន្ទាប់ពី​ពេលកន្លងមក គេ​ឃើញ​វិនិយោគ​តែ​លើ​គម្រោង​ពុះ​ដី​ឡូ​តិ៍លក់ និង​សង់​បុរី​នៅ​រាជធានី​ភ្នំពេញ និង​ជាយក្រុង​។

​លោក វ៉ន វណ្ណៈ ម្ចាស់​ភាគហ៊ុន​ម្នាក់​ក្នុងចំណោម​ភាគហ៊ុន​ធំ​២​នាក់​ប្រចាំ​ក្រុមហ៊ុន​បាន​អះអាងថា ហេតុផល​ដែល​ក្រុមហ៊ុន​បាន​ងាក​ពី​ការវិនិយោគ​លើ​គម្រោង​សង់​បុរី​នៅ​រាជធានី​ភ្នំពេញ ហើយ​បោះ​ទុនសង់​អគារ​កម្ពស់​ខ្ពស់​ដើម្បី​រំលេច​ជា​សណ្ឋាគារ និង​ខុន​ដូរ​កម្រិត​អន្តរជាតិ​នេះ គឺ​ដោយសារតែ​លោក​មើលឃើញថា​សក្កា​នុព​ល​នៅ​ខេត្ត​ព្រះសីហនុ​រាល់ថ្ងៃ មាន​តម្រូវការ​កន្លែង​ស្នាក់នៅ​សម្រាប់​ភ្ញៀវ​ស្នាក់នៅ​ដល់​ដំណាក់កាល​មិន​គ្រប់គ្រាន់ ដែល​លោក​ប្រកាស​ថាបើ​យកលុយ​ដែល​ធ្លាប់​សង់​បុរី និង​ពុះ​ដី​ឡូ​តិ៍ ហើយ​សង់​ជា​អគារ​ទំនើប​បែបនេះ គឺ​ពិតជា​ស្របតាម​បរិ​យាស​។​

​លោ​កថា​គម្រោង​សង់​ខុន​ដូ និង​សណ្ឋាគារ​បស់​ក្រុមហ៊ុន VIP នេះ គ្រាន់តែ​តែ​តម្លៃ​ដែល​បាន​ទិញ​នៅ​ចំ​កណ្ដាល​ទីប្រជុំ​ដែលមាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រង្វង់​មូល​តោ​ពីរ​នេះ គឺមាន​តម្លៃ​ជាង​២​លាន​ដុល្លារ​ហើយ ខណៈដែល​ការសាង់សង់​ស្ថិតក្នុង​តម្លៃ​នៃ​ការប៉ាន់ស្មាន​នៅឡើយ គឺ​ប្រហែលជា​អស់​ជាង​៧​លាន​ដុល្លារ សរុប​ទាំង​ទិញ​ដី​។ លោក​បាន​សម្រេចចិត្ត​បុកគ្រឹះ​សាងសង់​ចំ​ថ្ងៃ​បិទ​បញ្ចប់​នៃ​យុទ្ធនា​ការឃោសនា​បោះ​ធំ ដោយសារតែ​លោក​យល់ថា​បរិយាកាស​ន​យោ​បាយ​នៅក្នុង​អណ្ណ​ត្តិ​នេះ មិនមាន​អ្វី​គួរអោយ​បារម្ភ និង​មិនមាន​អ្វីដែល​ក្រុមហ៊ុន​រារែក​ក្នុងការ​បោះទុន​។

​លោក ហម រ៉​ន ដែលជា​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន RN VIP មួយរូប​ទៀត បាន​ថ្លែង​ដែលថា គម្រោង​ទាំងមូល​នឹង​ចំណាយ​ការសាងសង់​ក្នុង​រយៈពេល​១៨​ខែ ប៉ុន្តែ​វា​នឹង​អាច​រួចរាល់​មុន​ផែនការ ដោយសារតែ​លោក​បាន​កុងត្រា​ជាមួយ​សុទ្ធតែ​ស្ថាបត្យកម្ម​ដែលមាន​ឯកទេស​ច្បាស់លាស់​ទាំំ​ង​ក្នុង និង​ក្រៅ​ស្រុក ក្នុងការ​វិនិយោគ​។ ក្នុងនោះ​សូម្បីតែ​ដេ​គ័​រទាំង​ផ្នែក​ខាងក្នុង និង​ផ្នែក​ខាងក្រៅ ក៏ត្រូវ​បាន​បញ្ចូល​ដោយ​រចនាបទ​បែប​ខ្មែរ និង​បែប​ទាន់សម័យ​ពី​បរទេស ដើម្បីអោយ​មាន​ភាព​ទាក់ទាញ​ផងដែរ​។ លោ​កថា​ក្រោយ​ការសាងសង់​ក្រុមហ៊ុន​នឹង​ទទួលបាន​អគារ​មួយ​ដែលមាន​ទាំំ​ង​ភោជនីយដ្ឋាន ខុន​ដូ​ស្នាក់ និង Sky Bar នៅ​ផ្នែក​ខាងលើ​កម្ពស់​១៧​ជាន់ ដោយមាន​បន្ទប់​ស្នាក់នៅ​ប្រហែល​ជាជាង​២០០​បន្ទប់​។ លោ​កថា​នេះ​គ្រាន់តែ​ជា​គម្រោង​ទី​១​ប៉ុណ្ណោះ ដោយ​ក្នុងពេល​បន្តបន្ទាប់ ក្រុមហ៊ុន​នឹង​បន្ត​វិនិយោគ​លើ​គម្រោង​អគារ​ខុន​ដូ និង​សណ្ឋាគារ​បែបនេះ​បន្តទៀត ដោយ​អាច​នឹង​ខេត្ត​ព្រះសីហនុ​ដដែល ក៏​នឹង​មាននៅ​ខេត្ត​ដែលមាន​តម្រូវការ​អគា​ខុន​ដូ​ដូចគ្នានេះ​។

​អ្វីដែល​គួរអោយកត់សម្គាល់ លោក ហម រ៉​ន និង​លោក វ៉ន វណ្ណៈ បាន​អះអាងថា អគារ​ទាំងមូល​ក្រោយ​ការសង់​រួច និង​មិន​ជួល​ផ្ដាច់មុខ​អោយ​ជនបរទេស ដូចគ្នា​នឹង​អគារ​ស្នាដៃ​របស់​ខេត្ត​ព្រះសីហនុ​នោះទេ ដោយ​លោក​ប្រកាសថា​នឹង​ទុក​ជួល​ដោយផ្ទាល់​អោយ​ពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​ដែល​ជួល​មក​ស្នាក់នៅ ដោយ​មិន​ផ្ដាច់មុខ​អោយ​ជនបរទេស​នោះទេ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម