​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ប៊ី​ប៊ីស៊ី​)៖ ការវាយប្រហារ​ដោយ​ដ្រូ​ន​លើ​អាកាសយានដ្ឋាន​មួយ​នៅ​ក្រុង​ស្កា​វ​( Pskov)​នៅ​រុស្ស៊ី​ភាគ​ពាយព្យ​បាន​នាំអោយ​ខូច​យន្ត​ហោះ​ដឹកជញ្ជូន​យោធា​ចំនួន​បួន នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​បណ្តា​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី​។​

​របាយការណ៍​និយាយថា យន្តហោះ​ដឹកជញ្ជូន​Ilyushin 76​បាន​ឆេះ​នៅក្នុង​ការវាយប្រហារ​។​ទីភ្នាក់ងារ​សារព័ត៌មាន​តាស​(Tass)​របស់​រុស្ស៊ី​បាន​និយាយថា យន្តហោះ​ Ilyushin 76 (Il-76) បួន​គ្រឿង​បាន​រង​ការខូចខាត​ដោយ​ពីរ​គ្រឿងផ្ទុះ​ឆេះ​។​

​យន្តហោះ​Ilyushin 76​បែបនេះ​ដែល​ត្រូវ​បំផ្លាញ​ក្នុង​ការវាយប្រហារ​ដោយ​ដ្រូ​ន​ 

​ដ្រូ​នវាយ​ប្រហារ​អាកាសយានដ្ឋាន​រុស្ស៊ី​នៅ​តំបន់​ស្កា​វ បណ្តាល​អោយ​ឆេះ​យន្តហោះ​

​អភិបាលក្រុង​បាន​និយាយថា យោធា​បាន​វាយ​រុញច្រាន​ការវាយប្រហារ​មួយ ហើយ​លោក​បាន​ថត​បង្ហោះ​រូប​អគ្គិភ័យ​ដ៏​ធំ​មួយ​នៅ​ពេល​ឮ​សម្លេង​ផ្ទុះ​។​

​ក្រុង​ស្កា​វ នៅ​ចម្ងាយ​ជាង​៦០០​គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុ​យក្រែន ក្បែរ​ព្រំដែន​អេ​ស្តូ​នី​។​តំបន់​នេះ​បាន​រង​ការវាយប្រហារ​ដោយ​ដ្រូ​ន​ផង​ដែរ​កាលពី​ខែ​ឧសភា​។​

​សូមបញ្ជាក់ថា អ៊ុយ​ក្រែន​មិន​បាន​បញ្ជាក់ថា​ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះដែរ​ឬ​អត់ តែ​រដ្ឋាភិបាល​ទីក្រុង​គៀវ​កម្រ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នៅក្នុង​ទឹក​ដី​រុស្ស៊ី​ណាស់​។​

​ពួក​មន្ត្រី​រុស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយ​ក្រែន​ថាបាន​ធ្វើ​ការវាយប្រហារ​ដោយ​ដ្រូ​ន​លើ​តំបន់​រុស្ស៊ី​ចំនួន​ប្រាំមួយ​កាលពីដើម​ថ្ងៃ​ពុធ​ទី​៣០​សីហា ក្នុង​អ្វីដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​ការវាយប្រហារ​ដោយ​ដ្រូ​ន​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​ទឹកដី​រុស្ស៊ី ចាប់តាំងពី​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បញ្ជូនទ័​ពចូល​ប្រទេស​ក្បែរ​ខាង​អ៊ុយ​ក្រែន​កាលពី​១៨​ខែ​មុន​។​

​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ រុស្ស៊ី​រង​ការវាយប្រហារ​ដោយ​ដ្រូ​ន​កាន់តែ​ញឹកញាប់​។​នៅថ្ងៃពុធនេះ យោធា​រុស្ស៊ី​បាន​និយាយថា ខ្លួន​បាន​ទម្លាក់ដ្រូន​អ៊ុយ​ក្រែន​បី​គ្រឿង​នៅ​តំបន់​ប្រា​យ៉ាន់​ស​ខ៍( Bryansk )​ភាគ​ខាងត្បូង​និង​មួយ​គ្រឿង​លើ​តំបន់​អ័​រ​យ៉ូល​(Oryol)​ភាគ​កណ្តាល ។​

​ការវាយប្រហារ​ដោយ​ដ្រូ​ន​នៅ​តំបន់​បែ​ល​ហ្គោ​រ៉ូដ​( Belgorod )​របស់​រុស្ស៊ី បាន​សម្លាប់​មនុស្ស​បីនាក់​កាលពី​សប្តាហ៍​មុន នៅ​បួន​ម៉ោង​ក្រោយ​ដ្រូ​ន​មួយ​វាយប្រហារ​ក្រុង​មូ​ស្គូ​។​វា​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចម្ងាយ​ឆ្ងាយ​របស់​រុស្ស៊ី​មួយ​ត្រូវ​បំផ្លាញ​ក្នុង​ការវាយប្រហារ​ដោយ​ដ្រូ​ន​អ៊ុយ​ក្រែន​នៅក្បែរទី​ក្រុង សេន ផេ​ធឺ​ស្ប៊ឺ​ក​៕

​រុស្ស៊ី​អះអាងថា​បាន​បាញ់​ទម្លាក់ដ្រូន​អ៊ុយ​ក្រែន​លើ​សមុទ្រ​ខ្មៅ