ដោយៈប.ខុន / ភ្នំពេញៈ ក្រុមការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង កាលពីថ្ងៃទី២៩ ខែសីហា បានចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យបទល្មើសជលផល  នៅក្នុងភូមិសាស្ត្រ ស្រុកពាមរក៍ខេត្តព្រៃវែង ដោយបានធ្វើការរុះរើ និងបំផ្លាញចោលលូស្បៃមុង ចំនួន ១៥មាត់ របាំងព្រួលស្បៃមុង ប្រវែង ៦៥០ម៉ត្រ បង្គោលចម្រឺងចំនួន ៤៥០ដើម និងបានចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិវិញ ចំនួន ៨០គីឡូក្រាម។

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថាៈ ក្រុមការងារផ្នែករដ្ឋបាលជលផលស្ទឹងស្លូត សហការជាមួយសហគមន៍នេសាទ ឃុំបាបោង ស្រុកពាមរក៍ កាលពីថ្ងៃទី២៩ ខែសីហា បានចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យបទល្មើសជលផល បង្ក្រាបបានមួយ ពីរ ករណី ដោយធ្វើការរុះរើ និងបំផ្លាញចោលវត្ថុតាង នៅចំ ណុចព្រែកបាបោង ឃុំបាបោង ស្រុកពាមរក៍ខេត្តព្រៃវែង។

នាយខណ្ឌរដ្ឋបាលជលផល ខាងលើ បានបញ្ជាក់ថាៈ វត្ថុតាងដែលត្រូវបានរុះរើ និងបំផ្លាញចោល រួមមាន លូស្បៃមុង ១៥មាត់ របាំងស្បៃមុង ៦៥០ម៉ែត្រ បង្គោលចម្រឹង ៤៥០ដើម និងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិវិញ ចំនួន ៨០គីឡូក្រាម ៕ V / N