​រ៉ឺម៉ក​ដឹក​អេតចាយ​បុក​ជាមួយ​រថយន្ត​បណ្តាលឱ្យ​ឆេះ​របួសធ្ងន់​២​នាក់​

854
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ប្ដី​ប្រពន្ធ​ជា​អ្នកដើរ​ទិញ​អេតចាយ​២​នាក់​បាន​របួសធ្ងន់​ប​ន្ទា​ប់​ពី​បើក​រ៉ឺម៉ក​ដឹក​អេតចាយ​បទ​ឆ្វេង​ត្រូវ​រថយន្តបុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩២,៩៣​ស្ថិតក្នុង​ភូមិ​ជ្រលង​ឃុំ​ប្រាសាទ​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​កាលពី​យប់​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨​។​

​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រ៉ឺម៉ក​ម៉ូតូ​ដឹក​អេតចាយ​មួយគ្រឿង គ្មាន​ស្លាក​លេខ បើក​ដោយ​ឈ្មោះ​មុំ​ហ៊​ន់​ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ​។​អ្នករួមដំណើរ​ម្នាក់​ជា​ប្រពន្ធ​ឈ្មោះ អៀង​សុ​បុ​ន​អាយុ​៦៥​ឆ្នាំ​អ្នក​ទាំង​២​នៅ​ភូមិ​ព្រៃ​កន្ទ្រង់​ឃុំ​ស្តៅ​កោង​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​បើក​ក្នុងទិសដៅ​ពី​កើតមក​លិច​។​

​លុះ​មកដល់​កន្លែងកើតហេតុ​បាន​បទ​ឆ្វេង​ស្រាប់តែ​ត្រូវ​រថយន្ត​១​គ្រឿង​ម៉ាក​លុច​ស៊ី​ស​RX300​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2N.0367​បើកបរ​ដោយ​ឈ្មោះ អេ​ន ជា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​សំ​ប៊ួ​រ ឃុំ​អង្គ​រស​ស្រុក​មេសាង​ខេត្តព្រៃវែង​បើក​ពី​លិចទៅ​កើត​។​រថយន្ត​ជាន់​ហ្វ្រាំង​មិនទាន់​ជ្រុល​បុក​បណ្តាលឱ្យ​ប៉ើង​ឆេះ​រ៉ឺម៉ក​បង្ក​ការភ្ញាក់ផ្អើល​ដល់​ពលរ​ដ្ឋ​និង​សមត្ថកិច្ច​។​

​ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​និង​ចុះ​វាស់វែង​ឃើញថា​ប្តី​ប្រពន្ធ​ដែល​ជិៈ​រ៉ឺម៉ក​បាន​របួសធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក រីឯ​រ៉ឺម៉ក​ម៉ូតូ​ខូចខាត​ទាំងស្រុង​។​

​ចំពោះ​អ្នកបើកបរ​រថយន្ត​លុច​ស៊ី​ស ត្រូវបាន​ឃាត់ខ្លួន​យកមក​អធិការដ្ឋាន​ន​ស្រុក ជាមួយនិង​រថយន្ត រ៉ឺម៉ក ដើម្បី​បំពេញ​តាម​និតិ​វិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម