ដោយ៖រ៉ាម៉ន / ភ្នំពេញ៖ លោក កើត ឆែ បានមានប្រសាសន៍ថា៖ ធ្វើជាមន្ត្រី ត្រូវតែចេះ អភិវឌ្ឍខ្លួន លើផ្នែកចំណេះដឹង និងចំណេះធ្វើ ទើបដើរទាន់គោលនយោបាយ បញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។
លោក កើត ឆែ បានមានប្រសាសន៍ថាៈ ធ្វើជាមន្ត្រី ត្រូវតែចេះអភិវឌ្ឍខ្លួនលើផ្នែក ចំណេះដឹង និងចំណេះធ្វើ ទើបដើរទាន់គោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិ បាល អាណត្តិទី៧ ការយល់ដឹងពីគោលនយោបាយរបស់ រាជរដ្ឋាភិបាល ទាល់តែមន្ត្រី ទាំងអស់ ស្វែងយល់ឱ្យច្បាស់លាស់ ពីគោលនយោបាយ ដែលដាក់ចេញដោយ រាជរដ្ឋាភិបាល ក្នុងនោះការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុជារឿងចាំបាច់ ។
យើងបើកវគ្គបណ្តុះបណ្តាលនេះ ដើម្បីបង្កើនធាតុចូល ជូនដល់សិក្ខាកាមទាំងអស់ មានទុន សម្រាប់អនុវត្តនៅឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៦ ។
លោក កើត ឆែ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បែបនេះ ក្នុងវគ្គបណ្តុះបណ្ណាល ស្តីពីការរៀបចំយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៤ -២០២៦ និងនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិកា សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ៣០ សីហា ២០២៣ ។
លោកបានមានប្រសាសន៍ថាៈ ជាការពិតណាស់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយ ដ៏សំខាន់ នៃការអនុវត្តកម្មវិធី កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ សំដៅធានានូវការគ្រប់គ្រង និងចាត់ចែងថវិកា ឱ្យចំទិសដៅ និងទាន់សភាពការណ៍ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ ប្រជាពលរដ្ឋ និងដំណើរវិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ចជាតិ និងដើម្បីសម្រេចបាននូវលទ្ធផល រំពឹងទុក ជាដំណាក់កាលៗ នៃសសរស្ដម្ភកំណែទម្រង់ នោះគឺ «ភាពជឿទុកចិត្ត នៃថវិកា», «គណនេយ្យភាពហិរញ្ញវត្ថុ», «ការផ្សារភ្ជាប់ថវិកា ទៅនឹងគោល នយោបាយ» និង «ថវិកាសមិទ្ធកម្ម»៕ V / N