Views: 46 Post navigation យន្តហោះទម្លាក់គ្រាប់បែកB-1Bរបស់អាម៉េរិកបានចូលរួមសមយុទ្ធយោធាអាម៉េរិកនិងកូរ៉េខាងត្បូងកាលពីថ្ងៃពុធទី៣០សីហា ។វាជាហោះមកចូលរួមលំហាត់យោធាដូច្នេះលើកទី១០នៅឆ្នាំនេះនៅពេលសម្ពន្ធមិត្តទាំងពីរបង្កើនការត្រៀមខ្លួនឆ្លើយតបទៅនឹងការគំរាមមកពីកូរ៉េខាងជើង។ កូរ៉េខាងជើងបានធ្វើការហ្វឹកហាត់វាយប្រហារដោយប្រើសព្វាវុធនុយគ្លេអ៊ែរ«សម្លាប់រង្គាល»លើគោលដៅនៅទូទាំងកូរ៉េខាងត្បូង នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងការឆ្លើយតបនឹងសមយុទ្ធរបស់សម្ពន្ធមិត្តដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាន និយាយថា ស្មើនឹងការរៀបចំផែនការវាយប្រហារនុយគ្លេអ៊ែរបង្ការទុកមុនពីសំណាក់អាម៉េរិក។