ដោយៈស្រីនាថ,មុនីរ័ត្ន/ភ្នំពេញ៖លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានកើតនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៧៣។
យោងតាមឯកសារសង្ខេបដែលបង្ហាញលើគេហទំព័រអគ្គិសនីកម្ពុជាបញ្ជាក់ថា លោកបានទទួលការសិក្សានៅក្រៅប្រទេសដោយបានទទួលសញ្ញាបត្រអនុបណ្ឌិតរដ្ឋបាលនិងគ្រប់គ្រងឧត្តមសិក្សា ឆ្នាំ១៩៩៧នៅសាកលវិទ្យាល័យកូឡុំប៊ីយា សហរដ្ឋអាមេរិក(Columbia University)។ អនុបណ្ឌិតអភិវឌ្ឍន៍អន្តរជាតិ ឆ្នាំ១៩៩៩ពីសាកលវិទ្យាល័យអន្តរជាតិនៃប្រទសជប៉ុន (International University of Japan)
ប្រវត្តិការងារ
លោក កែវ រតនៈ ធ្លាប់មានតំណែងជាប្រធានក្រុមប្រឹក្សាភិបាលអគ្គិសនីកម្ពុជាពីឆ្នាំ២០០៦-២០០៨និងបានក្លាយជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជាពីថ្ងៃទី០៣ខែមីនាឆ្នាំ២០០៨មកដល់ឆ្នាំ២០២៣និងទទួលបានមុខងារបន្ថែមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។
ក្នុងអំឡុងពេលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាភិបាលអគ្គិសនីកម្ពុជា (២០០៦-២០០៨) ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៦លោកក៏ជានាយកខុទ្ទកាល័យក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០០៦ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៨ ជាអគ្គនាយកទទួលបន្ទុកក្តាប់រួម អគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល៕