ឆ្នាំជូត
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ថ្ងៃនេះក្រុមមនុស្សអាចកើតការថ្នាំងថ្នាក់ និង បង្កបញ្ហាដោយប្រការណាមួយ ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
-កិច្ចការងារ៖ការប្រកបការងារ ទោះធ្វើអ្វីមួយក៏ដោយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិច ហើយត្រូវចងចាំថាទោះលោកអ្នកប្រកបកិច្ចការអ្វីផ្លែផ្កាឆ្លើយតបមកវិញមិនដូចជាទីគាប់ចិត្តនោះឡើយ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន ប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំឆ្លូវ
នៅថ្ងៃនេះរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ដំណើរជីវិតរីកលូតលាស់គ្រាន់គាប់ប្រសើរ ហើយបើចង់ពឹងពាក់នរណាម្នាក់ក៏តែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។
-កិច្ចការងារ៖ក្រៅពីនេះការប្រកបការងារលោកអ្នកនៅមានរឿងរាវល្អៗគួរឱ្យសប្បាយចិត្តកើតឡើងផងដែរ។
-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្នុងថ្ងៃនេះមានភាពកាក់កបល្អហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏តែងផ្តល់ផ្លែផ្កាគួរសមមួយចំនួនផង ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ក្នុងថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាក និង ស្មុគស្មាញច្រើន តែយ៉ាងណាបើលោកអ្នកអត់ធ្មត់ក៏តែងទទួលផលល្អៗមកវិញដែរ។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានទេព្រោះងាយទាញរឿងរ៉ាវពីល្អធ្លាក់ទៅអាក្រក់បានណាស់។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារយីអ៊ុនពុំសូវល្អ ដូចនេះនាំឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។ចំណែកការធ្វើដំណើរពេលយប់ព្រលប់ពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសមិនស្ទើរដែរទេ៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកគប្បីធ្វើចិត្តត្រជាក់គ្រប់រឿង ។ក្រៅពីនេះបើមានបញ្ហាកើតឡើងត្រូវចេះពិភាក្សាជាមួយមនុស្សទុកចិត្តឬមនុស្សក្បែរខ្លួនកាន់តែប្រសើរ។
-កិច្ចការងារ៖លោកអ្នកអាចប្រកបកិច្ចការងារអ្វីដោយមានចៅហ្វាយនាយឬកូនចៅជួយចូកជួយចែវ ហើយមិនសូវមានក្រុមមនុស្សចាំតែរាទឹកដូចកាលពីមុនទៀតឡើយ។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកគប្បីរក្សាភាពនឹងធឹងកុំយកសេចក្តីឈ្នានីសឬការគុំគួនដាក់ខ្លួននាំកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។
–បញ្ហាស្នេហា៖រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានការប្រែប្រួលច្រើនព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះបើមានកិច្ចការទាក់ទងមនុស្សចាស់ឬមនុស្សធំគប្បីប្រញាប់ទំនាក់ទំនងពីព្រោះថាផលជាផ្លែផ្កាក៏តែងហុចមកវិញគ្រាន់ជាទីកក់ក្តៅ។
-កិច្ចការងារ៖ទាំងស្រ្តីបុរសការប្រកបការងារគឺផ្តល់ផលល្អសម្រាប់ដល់ការទំនាក់ទំនងបញ្ហាប្រាក់កាសផងដែរ។
-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ វិញប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬនិយាយដល់ចាស់ទុំ តែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកជួបបញ្ហា នឿយហត់ ពិសេសរឿងរាវតូចធំតែងចូលយាយីច្រើនទៀតផង។
-កិច្ចការងារ៖ទោះបីយ៉ាងណាការប្រកបការងារវិញ លោកអ្នក អាចមានជីវិតគាប់ប្រសើរជាងមុន បើសិនមានការព្យាយាមអត់ធ្មត់ក្នុងការបំពេញការងារឱ្យច្រើនៗនោះ។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឱ្យប្រយ័ត្នពាក្យសម្តីបន្តិចព្រោះងាយប៉ះទង្គិចជាមួយមនុស្សនៅជុំវិញខ្លួនបង្កើតជារឿងរាវតូចធំណាស់ ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នកងាយកើតអារម្មណ៍តប់ប្រម៉ល់ និង ងាយបង្កើតជារឿងរាវជាមួយអ្នកដទៃជាងសព្វមួយដង ហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែង និងចេះ មើលមុខក្រោយទើបពុំមានបញ្ហាមិនល្អណាមួយចោទឡើង។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកប្រកបរបរពេញដៃពេញជើងឡើងវិញ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកងាយរអិលខ្លួនធ្លាក់ក្នុងជម្លោះវិវាទអ្វីមួយជាងសព្វមួយដង ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែង និង អត់ធ្មត់បន្តិច។
-កិច្ចការងារ៖ទាំងស្រ្តីបុរសបើទោះបីធ្វើអ្វីតែងជួបបញ្ហាលំបាកច្រើនបន្តិច តែយ៉ាងណាបើលោកអ្នកមានការព្យាយាមអត់ធ្មត់នោះភាពជោគជ័យតែងកើតមាននៅពេលក្រោយវិញ។
-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេហើយទាល់តែខិតខំខ្លាំងទើបសម្រេចកិច្ចការធំៗទៅរួច។
–បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធ ស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ពេលនេះក្នុងរង្វង់គ្រួសាររបស់លោកអ្នកលេចនូវបាតុភាពរឿងរកាំរកូសខ្លះៗកើតឡើង ម្ល៉ោះហើយត្រូវចេះប្រើបញ្ញាដោះស្រាយ និងចេះអត់ធ្មត់ទើបប្រសើរ។
-កិច្ចការងារ៖លោកអ្នកពុំត្រូវធ្វើអ្វីដោយមិនមើលគេឯងឡើយ ហើយឱ្យប្រយ័ត្នសត្រូវលាក់មុខលបវាយប្រហារដោយប្រការណាមួយ។
-ការធ្វើជំនួញ៖ក្នុងរយៈពេលនេះការរកស៊ីជួញដូររបស់លោកអ្នកភាគច្រើនបានធ្លាក់ចុះដុនដាបនាំឱ្យជួបបញ្ហាលំបាក ម្ល៉ោះហើយត្រូវអត់ធ្មត់និងចេះសម្លឹងរកមុខរបរបន្ថែមទើបប្រសើរ។
–បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាប្រុសស្រីចូរកុំឈ្លក់វង្វេងនឹងស្នេហាភ្លើតភ្លើន ឬស្នេហាដូចភ្លើងចំបើងប្រយ័ត្នជួបរឿងប្រុសប្រកែកស្រីប្រកាន់នាំទុក្ខដាក់ខ្លួន៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីឡើងខ្ពស់ត្រដែត។
-ការរស់នៅ៖ក្នុងថ្ងៃនេះដោយសាររាល់ ចង្រៃឧបទ្រព និង ឧបសគ្គត្រូវបានសាបរលាបបាត់ស្រមោលរលីងនោះធ្វើឱ្យដំណើរជីវិតរបស់លោកអ្នកមានភាពរលូនឡើងវិញ។
-កិច្ចការងារ៖ដំណើរជីវិតល្អប្រសើរ ហេតុនេះទាំងស្រ្តីបុរសអាចសម្រុការងារតូចធំបានហើយ ពីព្រោះថាផ្លែផ្កានឹងឆ្លើយតបគ្រាន់ជាទីកក់ក្តៅ។
-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរ ការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុន ហើយមុខរបរទៀតសោតក៏មានភាពសុខដុមប្រពៃ។
–បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាកំលោះក្រមុំបើមានទំនាស់ពេលនេះជាឱកាសល្អក្នុងការដោះស្រាយជាមួយគ្នាបំផុត៕
ឆ្នាំច
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ការរស់នៅលោកអ្នកត្រូវមានហេតុផល និងត្រូវចេះអត់ឱនដល់ក្រុមមនុស្សខ្លះទើបពុំមានបញ្ហាលំបាក ឬទទួលរងការរិះគន់ណាមួយកើតឡើង។
-កិច្ចការងារ៖ការប្រកបការងារទោះមានបញ្ហាលំបាកច្រើនបន្តិចត្រូវឆ្លងកាត់ពិតមែន ប៉ុន្តែយ៉ាងណាក៏មានការរីកលូតលាស់សន្សឹមៗទៅមុខគ្រាន់ជាទីគាប់ចិត្តឆ្លើយតបមកវិញដែរ ។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង ម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕
ឆ្នាំកុរ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងរបស់អ្នកដទៃឡើយ ប្រយ័ត្នធ្វើគុណបែរជាបានទោសត្រឡប់មកវិញ។
-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះអ្នកប្រកបការងារពុំមានអ្វីលេចធ្លោទេគឺអ្វីៗដូចសព្វមួយដង។
-ការធ្វើជំនួញ៖ការធ្វើជំនួញឆ្ងាយជិតឃើញថាពិបាករកប្រាក់ចំណូលខ្លាំងដែរ ហើយពិសេសងាយមានរឿងរាវចូលលុកលុយថែមទៀត។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំហាក់ពុំជឿនលឿនទៅមុខ ហើយក៏មិនថយក្រោយដែរ៕