ញៀន​ថ្នាំ​ដល់ក​ម្រឹត​ដើរ​អុកឡុកក្នុង​មូលដ្ឋាន ពលរដ្ឋ​ភ័យខ្លាច​ប្តឹង​ប៉ូលីស​ចាប់ខ្លួន

886
ចែករម្លែក

​ដោយ : ចាន់តូ​/ភ្នំពេញ ៖ បុរស​ម្នាក់​ប្រើប្រាស់​គ្រឿងញៀន​រហូតដល់​បែក ដើរ​ស្នាក់នៅ ដើរ​អុកឡុក​ក្នុងភូមិ បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច ឃើញ​សភាព​មិន​ស្រួល​ពលរដ្ឋ ប្តឹង​ប៉ូលីស​ចាប់ខ្លួន​ដើម្បី​បញ្ជូនទៅ​មណ្ឌល​សង្គមកិច្ច កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

ជន​បែក​ថ្នាំ​ខាងលើ​ឈ្មោះ ស្រេង ឯក​រតនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​មនុស្ស​គៀន​ថ្នាំ ស្នាក់នៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ជន​ញៀន​ថ្នាំ​ខាងលើ គេ​ទើបតែ​ឃើញ​មក​ស្នាក់នៅ​ក្នុងភូមិ​ខាងលើ ហើយ​ដើរ​អុកឡុក បង្ក​អសន្តិសុខ ក្នុង​មូលដ្ឋាន ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ភ័យខ្លាច ។ ដោយ​ខ្លាច​គ្រោះថ្នាក់​បង្កឡើង​ដោយ​ជន​ខាងលើ ទើប​ពលរដ្ឋ​ប្តឹង​ប៉ូលីស​ចាប់ខ្លួន ដើម្បី​ប្រគល់​ឲ្យ​មណ្ឌល​ស​ង្គ​កិច្ច ។​

​ជនសង្ស័យ​ខាងលើ ត្រូវបាន​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ឃាត់​នាំខ្លួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន បន្ត​តាម​នីតិវិធី ៕​B