​ឈិន សារ៉ាត់ ស្រក់​ទឹកភ្នែក​ពេល​ឃើញ​ក្មេងប្រុស​ម្នាក់​បាត់បង់​ជើង​ម្ខាង​

742
ចែករម្លែក

​ដោយ​ : បញ្ញា​សាស្ត្រ​/ ភ្នំពេញ​ ៖ ក្មេងប្រុស​ម្នាក់​ត្រូវ​ពិការ​ជើ​ម្ខាង​ដោយសារតែ​រថយន្ត​ធន់​ធ្ងន់ បើក​កិន​ពីលើ បណ្តាល​ឲ្យ​ក្រុមគ្រូពេទ្យ​ជំនាញ​ធ្វើការ​វះកាត់​យក​ជើង​ចេញ​ភ្លាមៗ ក្រោយ​ជួយ​ហេតុ​អាក្រក់​នេះ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សរសើរ​នោះ ក្រុម​សិល្បៈ​មួយក្រុម ដែលមាន​លោក ឈិន សារ៉ាត់ តារា​សម្តែង ចេញមុខ​ប្រកូក​ប្រកាស ជួយ​រៃអង្គាស​ថវិកា ដើម្បី​ជួយ​ដល់​ក្មេងប្រុស​ដែលជា​ជនរងគ្រោះ ដែល​ត្រូវការ​ថវិកា​ចាំបាច់​នៅ​ប្រទេស​វៀតណាម​។

តារា​សម្តែង​ចិត្តធម៌ ឈិន សារ៉ាត់ ឲ្យ​ដឹងថា ខ្លួន​មាន​អារម្មណ៍​អាណិតអាសូរ​ដល់​ក្មេងប្រុស​រងគ្រោះ​ជា​ពន់ពេក ព្រោះតែ​នៅ​ក្មេង​ហើយ​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​បាត់បង់​កាយ​សប្ប​ទា ដូច្នេះ មិនដឹងថា ក្មេងប្រុស​នោះ​មាន​អារម្មណ៍​ឈឺចាប់​យ៉ាងណាទេ​។ ម្យ៉ាង​ក្រុមគ្រួសារ​របស់​ក្មេងប្រុស ក៏មាន​ជីវភាព​ខ្វះខាត អីចឹង​ហើយ​បាន​លោក ចេញមុខ ស្វែងរក​សប្បុរសជន មេត្តាជួយ​ជា​ថវិកា ព្រោះតែ​ពេលនេះ ក្រុមគ្រួសារ​របស់​ក្មេងប្រុស​រងគ្រោះ កំពុងតែ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម និង​ខ្វះខាត​ថវិកា​ខ្លាំង​ក្នុងការ​ចំណាយ​លើ​ថ្នាំសង្កូវ​។

លោក​បន្ថែមថា ប្រសិនបើ​លោកអ្នក​មាន​ចំណាប់អារម្មណ៍ ចង់​បរិច្ចាក​ចែករំលែក លោកអ្នក​អាច​ទំនាក់ទំនង​ទៅ លេខ​របស់​ក្រុមគ្រួសារ ជនរងគ្រោះ​បាន​តាមរយៈ​លេខ​ទូរស័ព្ទ 093 23 78 40 និង​លេខ​ទូរ​សព្ទ​របស់​ពូ​កុមារ​រងគ្រោះ 012 714 764 / 016 265 668​។

សូមបញ្ជាក់ថា ក្មេងប្រុស​រងគ្រោះ មានឈ្មោះ លី​ហេង អាយុ ៨​ឆ្នាំ ត្រូវ​ឡាន​ធុន​ធ្ងន់ បើក​កិន​ពីលើ​ជើង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ រហូត​ត្រូវ​ខាង​មន្ទីរពេទ្យ​សម្រេច​កាត់​ជើង​ចោល​ម្ខាង ហើយ​ពេលនេះ​ក្មេងរងគ្រោះ​កំពុងតែ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ​មួយ ក្នុងប្រទេស​វៀតណាម​៕B


​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម