ឆ្នាំជូត
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ទាំងស្រ្តីបុរសពុំផ្តល់ផលល្អក្នុងការធ្វើដំណើរឆ្ងាយ ឬ ក៏ជួបពិភាក្សារឿងអ្វីមួយពីព្រោះថាផលមិនល្អមានច្រើនជាងផលល្អ។
-កិច្ចការងារ៖ការប្រកបការងារផលល្អ និង អាក្រក់នៅលាយឡំគ្នា ម្ល៉ោះហើយចូរប្រយ័ត្នប្រយែងបញ្ហាការធ្វើដំណើរទាំងផ្លូវឆ្ងាយ និង ផ្លូវជិតបន្តិច។
–ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អ និង ផលប៉ះទង្គិចច្រើនយាយី ដូចនេះទោះធ្វើអ្វីត្រូវមានចិត្តអត់ធ្មត់ ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរហោង។
–បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និង ប្រទាំងប្រទើសចំពោះគ្នាច្រើន៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖លោកអ្នកឱ្យប្រយ័តុ្នការបាត់បង់អ្វីម្យ៉ាង និងត្រូវធ្វើបុណ្យដាក់ទានឱ្យច្រើនបន្តិចកាន់តែប្រសើរ ។
-កិច្ចការងារ៖ការប្រកបការងារអ្វីលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចដែរ ព្រោះក្រុមមនុស្សអាក្រក់តាមយាយីនោះក៏មានច្រើន។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរ ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទ។
–បញ្ហាស្នេហា៖ស្នេហាកំលោះក្រមុំកុំចង់សាកល្បង កាមគុណ ប្រយ័ត្នត្រូវមករែកពន់ភាពទុក្ខសោកនាពេលក្រោយ ហើយនាំជីវិតមិនភ្លឺស្វាងតាមអ្វីដែលជីវិតខ្លួនត្រូវមាន៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ថ្ងៃនេះដំណើរជីវិត ល្អប្រសើរ ម្ល៉ោះហើយ លោកអ្នកអាច នឹងមានក្រុមមនុស្សជួយក្នុងរឿងអ្វីមួយ ហើយពិសេសអាចមានដំណឹងល្អថែមទៀតផង។
-កិច្ចការងារ៖ក្រៅពីនេះការបំពេញការងារមានការចម្រើនលូតលាស់ និង កំពុងកើតវាលកាលត្រជាក់ត្រជុំល្អប្រពៃ។
-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថា ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាសក្តី តែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញឆ្នាំបាយ។ចូរលោកអ្នកធ្វើបុណ្យដាក់ទានខ្លះដើម្បីសន្សំសេចក្តីសុខទៅគ្រាខាងមុខ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ការរស់នៅមានភាពសុខដុម ហើយចង់ទៅកាន់ទីណាមានតែក្រុមមនុស្សជួយយកអាសានិង ស្វាគមន៍រាក់ទាក់។
-កិច្ចការងារ៖ការប្រកបការងារដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរ ម្ល៉ោះហើយបើចង់ធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខ និងក្រុមមនុស្សជួយជ្រោមជ្រែង។
–ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។
–បញ្ហាស្នេហា៖ចំពោះគូស្វាមីភរិយាមានភាពល្អូកល្អិនល្អណាស់ និង សុភមង្គលក្នុងក្រុមគ្រួសារទៀតផង៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះ ដំណើរជីវិតរបស់ លោកអ្នកបើចង់ជួយ នរណា ម្នាក់ ពុំសូវល្អប្រសើរទេ ពីព្រោះធ្វើគុណច្រើនបែរជាបានទោស និង នាំអំពលទុក្ខដាក់ខ្លួនទៀតផង ។
-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួល ប្តូរផ្លាស់ គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
–ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវ លៃលក គិតគូរ បញ្ជីប្រាក់កាស ឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។
–បញ្ហាស្នេហា៖ចំពោះគូស្វាមីភរិយាមានភាពសុខដុមរមនា៕
ឆ្នាំម្សាញ់
ថ្ងៃនេះរាសីល្អជាមធ្យម។
-ការរស់នៅ៖ថ្ងៃនេះបើលោកអ្នកប៉ងប្រាថ្នាអ្វីមួយធំគឺពុំសូវឆ្លើយតបដូចគាប់បំណងទេ ប៉ុន្តែបើជាការប៉ងធ្វើអ្វីដែលតិចតួចនោះលទ្ធផលត្រឡប់បែរជាទទួលបានគ្រាន់កក់ក្តៅវិញ ។
-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះដែរកុំសូវឈោងចាប់កិច្ចការធំពេកពោលគឺយកល្អគប្បីធ្វើកម្រិតកិច្ចការប្រចាំថ្ងៃបានហើយ ។
-ការធ្វើជំនួញ៖ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញ លោកអ្នក ត្រូវ រែកពន់ ភាពលំបាកលំបិនមិនតិចដែរទេព្រោះតែចំណូលតិច ឯការចំណាយវិញគ្រប់សារពើ។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីមានចិត្តស្រាលផ្ទុកកំហឹងក្នុងខ្លួននាំកើតតែរឿងរាវឥតមានធូរស្បើយ៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ការរស់នៅលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អដោយមិនត្រូវប្រកាន់ចិត្តឆេវឆាវ ពុំយក ហេតុផល ដាក់ខ្លួនប្រយ័ត្នចៃដន្យអាក្រក់ខ្លួនឯងត្រូវសោះប្រែជាខុសហើយត្រូវមកក្លាយជាជនរងគ្រោះទៅវិញ។
-កិច្ចការងារ៖នៅថ្ងៃនេះបើមានប្រកបកិច្ចការងារអ្វីតែង ប្រាសចាក ពីបញ្ហាយាយី ពិសេសតែងទទួលជោគជ័យត្រឡប់មកវិញទៀតផង។
-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។
–បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយគួរជាទីកក់ក្តៅ ៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានស្មារតីប្រុងប្រយ័ត្ន និង ប្រើបញ្ញាជាអាវុធជាមួយអ្នកដទៃទើបគ្មានបញ្ហាចោទឡើង។
-កិច្ចការងារ៖ការប្រកបការងារងាយប៉ះទង្គិចជាមួយអ្នកដទៃណាស់គប្បីចេះថ្លឺងថ្លែង និងចេះយកចិត្តក្រុមមនុស្សខ្លះទើបគ្មានបញ្ហាប្រទាំងប្រទើសកើតឡើង។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញ មានការខ្សត់ខ្សោយក្នុ្ងងការរកចំណូលបន្តិច ហើយការជួញទីជិតឆ្ងាយទៀតសោតងាយមានជម្លោះថែមទៀត ដូចនេះគួរយកភាពខន្តីដាក់ខ្លួនឱ្យបានច្រើនទើបប្រសើរ។
–បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ កុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖បើទោះបីធ្វើអ្វីក៏ដោយក្នុងថ្ងៃនេះលោកអ្នកតោងតែប្រយ័ត្នពីព្រោះធ្វើអ្វីៗពុំសូវសម្រេច និង មានការរាំងស្ទះច្រើន។
-កិច្ចការងារ៖ក្នុងថ្ងៃនេះបើទោះបីប្រកបការងារអ្វីក៏ដោយចូរកុំគប្បីមានការធ្វេសប្រហែសឱ្យសោះពិសេសកិច្ចការងារថ្មីៗពីព្រោះងាយជះផលអាក្រក់យូរអង្វែងទៅគ្រាខាងមុខ ។
-ការធ្វើជំនួញ៖អ្នកអាជីវករ មានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញទីជិតឆ្ងាយឃើញថាផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្ត។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំរកា
ដួងរាសីថ្ងៃនេះធ្លាក់ស្រុតចុះ។
-ការរស់នៅ៖ទាំងស្រ្តីបុរសពេលនេះ បើជួប ស្ថានការណ៍ លំបាក លោកអ្នក មិនត្រូវនៅស្ងៀមឡើយ អាចសម្លឹងរកកិច្ចការថ្មី ឬ បណ្តាក់ទុនទៅលើអ្វីមួយទើបអាចរក ប្រាក់កាស គ្រាន់ ចាយវាយ ទៅរួច។
-កិច្ចការងារ៖ក្នុងពេលនេះដែរ លោកអ្នក នៅមានរឿងរាវខ្លះ បាំងភ្នែក បាំងច្រមុះ នៅឡើយ ដូចនេះបើទោះធ្វើអ្វីក៏តែងមិនឆ្លើយតបដូចបំណងឡើយ។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះ លោកអ្នក ធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ ហើយមិនត្រូវយកភាព មោហៈទោសៈ ដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកុំឃើញថ្មីចង់ចោលចាស់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់ហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយវិញ៕
ឆ្នាំច
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះជោគសំណាងបានត្រឡប់មកវិញ ម្ល៉ោះហើយរឿងរាវតូចធំមួយចំនួនបានរលាយរលត់ទៅឆ្ងាយ ហើយជោគសំណាងល្អៗបានចូលជំនួសវិញ។
-កិច្ចការងារ៖សម្រាប់អ្នកប្រកបការងារ រាជការ ឬ ក្រុមហ៊ុន ឯកជន ក្តី បើមានកិច្ចការអ្វីថ្មី ឬ សូម្បីតែចាស់ក្តី លោកអ្នក ត្រូវរួសរាន់បំពេញ និង មិនត្រូវធ្វេសប្រហែសឡើយ មិនដូច្នេះនឹងទទួលរងការស្តីបន្ទោសពីសំណាក់ចៅហ្វាយនាយជាក់ជាពុំខាន។
–ការធ្វើជំនួញ៖ការធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អណាស់៕
ឆ្នាំកុរ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អជាមធ្យម ដូចនេះឃើញ
ថាធ្វើអ្វីមិនអាចលោភលន់ឬប្រកាន់ចិត្តឆេវឆាវបានទេបើពុំនោះនឹងទទួលផលអាក្រក់មកវិញជាក់ជាពុំខាន។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកត្រូវចេះសន្សំសេចក្តីសុខឱ្យបានច្រើន ហើយដាច់ខាតមិនត្រូវពេបជ្រាយឬប្រមាថអ្នកដទៃឡើយព្រោះនោះសុទ្ធសឹងនាំមកនូវក្តីលំបាកដល់អាត្មាខ្លួនឯងវិញប៉ុណ្ណោះ។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយ សម្តី ផ្លែផ្កា ដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕