ប្រទេស​ជប៉ុន​ជ្រើសរើស​និស្សិត​កម្ពុជា​ចូលរួម​កម្មវិធី​ជេ​នេ​ស៊ី​ស​២០១៨

979
ចែករម្លែក

​ដោយ : សុផល​/ ​​ភ្នំពេញ ៖ ស្ថានទូត​ជប៉ុន សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC) នឹង​រៀបចំ​ការប្រកួត​ជ្រើសរើស​បេក្ខជន ដើម្បី​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​យុវជន​ជេ​នេ​ស៊ី​ស​២០១៨( JENESYS 2018)​។​ ​និស្សិត​ឆ្នាំ​ទី​៣​គ្រប់​ជំនាញ​នៃ​សាកលវិទ្យាល័យ​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អាចដាក់​ពាក្យ​ចូលរួម​ការប្រកួត​នេះ​បាន​។ និស្សិត​២០​រូប ស្មើនឹង​៥​ក្រុម នឹងត្រូវ​ជ្រើសរើស​នៅ​វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ ដើម្បី​ចូលរួម​កម្មវិធី JENESYS 2018​។​

​បេក្ខជន​ដែល​ត្រូវបាន​ជ្រើសរើស​ចូលរួម វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ ត្រូវ​រៀបចំ​បទ​បង្ហាញ​ជា​ភាសា​ខ្មែរ ក្រោម​ប្រធានបទ “​អនាគត​កម្ពុជា​៣០​ឆ្នាំក្រោយ​”​។​ ការចាប់ផ្តើម​ទទួល​ពាក្យ ចាប់ពីពេលនេះ​ដល់​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ស្ថានទូត​ជប៉ុន​។​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ នឹង​ប្រកាស​លទ្ធផល​បេក្ខជន​ដើម្បី​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅលើ​គេហទំព័រ​ស្ថានទូត​ជប៉ុន​។​ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​នៅ​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ នៅ CJCC ។​ ​កម្មវិធី​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ក្រោម​កម្មវិធី JENESYS 2018 ចាប់ពី​ថ្ងៃទី​២២ ដល់ ២៩ ខែមករា ឆ្នាំ​២០១៩​។​

សូមជម្រាបថា ​កម្មវិធី JENESYS មាន​គោលបំណង​ជំរុញ​ការយល់ដឹង និង ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក ក្នុងចំណោម​ប្រជាជន​ជប៉ុន និង​បណ្តា​ប្រទេស​ចូលរួម និង​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​នាពេល​អនាគត​។ តាមរយៈ​កម្មវិធី​នេះ ក្រសួងការបរទេស​ជ​ប៉ុន​បាន​អញ្ជើញ​យុវជន​កម្ពុជា ចំនួន​ជាង​២០០០​នាក់​ហើយ តាំងពី​ឆ្នាំ​២០០៧​មក​៕​B


និស្សិត​កម្ពុជា ទៅ​ចូលរួម​កម្មវិធី ជេ​នី​ស៊ី​ស នៅ​ជប៉ុន​នាពេល​កន្លងមក​ (រូបថត : សុផល)

ទីតាំងផ្សាយពាណិជ្ជកម្ម