Views: 34 Post navigation ធនាគារកណ្តាលនិងនិយ័តករហិរញ្ញវត្ថុចិនកាលពីថ្ងៃព្រហស្បតិ៍បានចេញសេចក្តីជូនដំណឹងស្តីពីការបន្ធូរបន្ថយច្បាប់ខ្ចីប្រាក់ខ្លះដើម្បីជួយអ្នកទិញ លំនៅដ្ឋាន រួមមានការបញ្ចុះអត្រាការប្រាក់សំរាប់អ្នកទិញផ្ទះដំបូងនិងបញ្ចុះកំរិតបង់ប្រាក់នៅទីក្រុងខ្លះ ។វាជាកិច្ចខិតខំចុងក្រោយមួយដើម្បីធ្វើអោយទីផ្សារអចលនទ្រព្យចិនដែលជួប វិបត្តិមានជីវិតឡើងវិញ។ ធនាគារកណ្តាលចិននៅថ្ងៃសុក្រនេះក៏បាននិយាយថា ខ្លួននឹងកាត់បន្ថយប្រាក់តម្កល់បរទេស ដែលបណ្តាស្ថាប័នហិរញ្ញវត្ថុដាក់ជាទុនបំរុងនៅធនាគារកណ្តាល ជាចំណាត់ការមួយ ដែលត្រូវគេមើលឃើញថាមានបំណងពន្យឺតល្បឿននៃការធ្លាក់ថ្លៃប្រាក់យ័នចិន។ ទាហានមកពីសហរដ្ឋអាម៉េរិក ឥណ្ឌូណេស៊ី និង៥ប្រទេសផ្សេងទៀតបានចាប់ផ្តើមសមយុទ្ធប្រចាំឆ្នាំកាលពីថ្ងៃព្រហស្បតិ៍នៅលើកោះជ្វារបស់ឥណ្ឌូនេស៊ី ។ទាហានអាម៉េរិកនិងឥណ្ឌូនេស៊ីបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតហៅថា Super Garuda Shield តាំងពីឆ្នាំ ២០០៩ ហើយអូស្ត្រាលី ជប៉ុន និងសិង្ហបុរីបានចូលរួមកាលពីឆ្នាំមុន។ កងកម្លាំងចក្រភពអង់គ្លេសនិងបារាំងនឹងចូលរួមក្នុងសមយុទ្ធឆ្នាំនេះដែរ ដោយមានបុគ្គលិកយោធាសរុបប្រមាណ ៥.០០០ នាក់ចូលរួម។