តុលាការ​កំពួ​ល​សម្រេចឲ្យបុរស​ជនជាតិ​វៀតណាម​៨​នាក់​ដែល​ចូលមក​កាប់​ឈើ​លើដី​ខ្មែរ​នៅក្រៅ​ឃុំ​

884
ចែករម្លែក

​ដោយ : ​ស​រិ​ទ្ធ​/ ភ្នំពេញ ៖​ លោក​ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃទី ១​សីហា ឆ្នាំ​២០១៨ បានសម្រេច​មុន​អង្គសេចក្តី​ឲ្យ​បុរស​ជនជាតិ​វៀតណាម​ចំនួន​៨​នាក់​ដែល​ចូលមក​លួច​កាប់​ឈើ​នៅ​តំបន់ហាមឃាត់​កែវ​សីមា​ក្នុង ខេត្ត​មណ្ឌល​គី​រី​នៅក្រៅ​ឃុំ ។​

ជនជាប់ចោទ​ទាំង​៨​នាក់​ដែល​តុលាការ​កំពូល​ឲ្យ​នៅក្រៅ​ឃុំ​ម​ឈ្មោះ វ៉ ថា​ន់​ជុង , ឈ្មោះ ផាង ទី​តឹង , ឈ្មោះ វ៉ាង វ៉ាង​ហ៊ឹង , ឈ្មោះ វ៉ូ វ៉ាង​មិន , ឈ្មោះ វៀង ជាង​ថាំង , ឈ្មោះ វ៉ាង វណ្ណ​ឃីម , ឈ្មោះ វឹ​ន ថា​ន់​សាំង និង​ឈ្មោះ វឹ​ន វ៉ាង​លីន ។​

ជនជាតិ​វៀតណាម​ទាំង​៨​នាក់​នេះ​ត្រូវបាន​តុលាការ​កម្ពុជា​ចោទប្រកាន់​ពីបទ ប្រមូល​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត ពាក់ព័ន្ធ​និង​បទល្មើស​ព្រៃឈើ​នៅ​តំបន់ហាមឃាត់​កែវ​សីមា​ក្នុង ខេត្ត​មណ្ឌល​គី​រី ។​
កន្លងមក​សំណុំ​រឿងនេះ​ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​លោក ច្រឹង ចន្ថា អភិបាល រង ខេត្ត មណ្ឌល​គី​រី​ឱ្យ ចូល បំភ្លឺ នៅ​ព្រឹក ថ្ងៃ ទី ៤ ខែ ធ្នូ ឆ្នាំ​២០១៧ ដើម្បី សាកសួរ ពី ដំណើរ រឿង​ជនជាតិ​វៀតណាម ឆ្លងដែន ខុសច្បាប់ ប្រមូល ដឹក ជញ្ជូន ផល អនុផល ព្រៃឈើ ដោយ គ្មាន លិខិត អនុញ្ញាត របស់ រដ្ឋបាល ព្រៃឈើ ការ នាំ ចេញ ឈើ ទៅ បរទេស ដោយ គ្មាន អាជ្ញាប័ណ្ណ និង មិន ប្តឹង បរិហារ​បទ ឧក្រិដ្ឋ ឬ មជ្ឈិម ដោយ អ្នក រាជការ សាធារណៈ ។​

យ៉ាងហោចណាស់​មាន​មន្ត្រី​គ្រាក់ៗ​នៅ​ខេត្ត​មណ្ឌល​គី​រី​ចំនួន​ជិត​៣០​នាក់​ត្រូ​បាន​កោះហៅ​អោយចូល​តុលាការ​ក្នុង​រឿងក្ដី​កាប់​ឈើ​នេះ រួ​មាន អភិបាលរង​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត អភិបាលស្រុក មេបញ្ជាការ​ព្រំដែន មេ​នគរបាល​ប៉ុស្តិ​រដ្ឋបាល និង​ព្រះរាជអាជ្ញារង​ខេត្ត​ផងដែរ​ដើម្បី​សាកសួរ ។​ដំណើរការ​រឿងក្ដី​នេះ​នៅ​មិនទាន់​បញ្ចប់​នៅឡើយ ទេ ។​

សូម​រំលឹកថា កាលពី​ព្រលឹម​ស្រាងៗ ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជា​កម្លាំង​កង រាជ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ក្រាប​ទីតាំង​កាប់​ផ្តួលរំលំ​ឈើ​ហ៊ុ​ប នៅ​តំបន់​អូរ​ហ៊ុ​ច និង​អូរ​លៃ​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្នុង​បទល្មើស​ជាក់ស្តែង ពី​សកម្មភាព​ជនជាតិ​វៀតណាម ដឹកជញ្ជូន​ឈើ​ឆ្លង ទៅ​វៀតណាម​។ ក្នុងនោះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់ និង​ចាប់យក​រថយន្ត​៨​គ្រឿង​រួម ជាមួយ ឈើ​ហ៊ុ​ប​ជិត​១០០​កំណាត់​។​

​រឿងក្ដី​កាប់​ឈើ​នេះ ត្រូវបាន​ផ្ទេរ​សមត្ថកិច្ច មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ ដោយសារ​អ្នកពាក់ព័ន្ធ សុទ្ធតែជា​មន្ត្រី​ធំៗ ក្នុង​ខេត្ត​មណ្ឌល​គី​រី ។​ ​កាលពី​ថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ​ថ្មីៗ​នេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស ពួក​ជនជាតិ​វៀតណាម​៨​នាក់ ដែល​ចូលមក​កាប់​ឈើ​ខ្មែរ ក្នុងស្រុក​កែវ​សី​ម៉ា​នោះ ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​១៨​ខែ និង​ពិន័យ​ប្រាក់​ក្នុង​ម្នាក់ ៥០​លាន​រៀល​បង់​ចូល​ថវិការ​រដ្ឋ ។ ​ក្នុង​សវនាការ​នេះ​ជនជាតិ​វៀតណាម​ទាំង​៨​នាក់​បាន​សារភាពថា នៅក្នុង​អំឡុងពេល​១​ឆ្នាំ ដែល​ពួកគេ​ចូលមក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ មាន​ឈើមូល​ប្រមាណ​ជាង​១ ០០០​ឡាន ត្រូវ​ពួកគេ​កាប់​ដឹក​ចេញ ទៅ​ប្រទេស​វៀតណាម​អស់ហើយ នៅសល់​ឈើ​ប្រហែល​១០០​ឡាន​ទៀត​តែប៉ុណ្ណោះ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម