ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ រាជរដ្ឋាភិបាល អាណត្តិទី៧ គឺយកប្រជាជនជាធំ ក្នុងការបម្រើ និងបំពេញភារកិច្ចរបស់ខ្លួន។

ឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើង ក្នុងពិធីអញ្ជើញចុះ ជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួនជិត ២ ម៉ឺននាក់ ។

ឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត បានថ្លែងថាៈ ទិសដៅសំខាន់បំផុត របស់រាជ រដ្ឋាភិបាល អាណត្តិទី៧ គឺយកប្រជាជនជាធំ ក្នុងការបម្រើ និងបំពេញភារកិច្ចរបស់ខ្លួន ។

ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត បានមានប្រសាសន៍ថា៖ ការចូលរួមរបស់សមាជិក -សមាជិការាជរដ្ឋាភិបាល នាពេលនេះ បានបង្ហាញអំពីសាមគ្គីភាព និងការយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករ- កម្មការនី។

ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា៖ ជួបជាមួយប្រជាពលរដ្ឋ ជួបជាមួយកម្មករ -កម្មការនី គឺជាកិច្ចការសំខាន់ ដែលយើងត្រូវធ្វើ គឺបម្រើប្រជាពលរដ្ឋ ហើយការយកចិត្តទុកដាក់ គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិរបស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុង ៤០ ឆ្នាំនេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ផ្ដល់អាទិភាពទៅលើការបម្រើប្រជាពលរដ្ឋជាធំ ។​ រាជរដ្ឋាភិបាល ដឹកនាំដោយ អ្នកបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ក៏មិនចោលនូវប្រពៃណី និងទិសដៅ សំខាន់បំផុត គឺយកប្រជាជនជាធំ ក្នុងការបម្រើនិងបំពេញភារកិច្ចរបស់ខ្លួន៕ V / N