​ភ្នំពេញ​៖សូម​អញ្ជើញ​អតិថិជន​ទាំងអស់​អបអរ​ពិធីបុណ្យ​សែន​ព្រះ​ខែ​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​នៅ​ណាហ្គា​វើ​លដ៍​!​។ ណាហ្គា​វើ​លដ៍មាន​ផ្តល់​ជូននំ​សែន​ព្រះ​ខែ​គុណភាព​ខ្ពស់​ដ៏​សម្បូរបែប មុខម្ហូប​ច្រើន​ជម្រើស ការសម្តែង​សិល្បៈ ការតុបតែង​លម្អ​ដ៏​ទាក់ទាញ​និង​កញ្ចប់​ប្រូ​ម៉ូ​សិន​ពិសេស​ដ៏​ច្រើន​សម្រាប់​ការជួបជុំ​ដ៏​សប្បាយរីករាយ​។

​ពិធីបុណ្យ​សែន​ព្រះ​ខែ គឺជា​ពិធីបុណ្យ​នៃ​ការចែករំលែក និង​មានការ​ទទួលទាន​នំ​សែន​ព្រះ​ខែ​ជុំគ្នា​។ នំ​សែន​ព្រះ​ខែ តំណាងឱ្យ​សាមគ្គីភាព និង​ជា​នំ​ប្រពៃណី​ដែលជា​អំណោយនិង​មិនអាច​ខ្វះ​បាន​នៅក្នុង​ឱកាស​ដ៏​ពិសេស​នេះ​។​ពុក​ម៉ែ​បងប្អូន​អាច​អញ្ជើញ​ទៅជា​វ​នំ​សែន​ព្រះ​ខែ​ដែល​ច្នៃ​ផ្ទាល់ដៃ​ដោយ​​មេ​ចុងភៅ​ដ៏​ចំណាន​នៅ​ណាហ្គា​វើ​លដ៍​។

​នំ​សែន​ព្រះ​ខែ​របស់​ណាហ្គា​វើ​លដ៍ មាន ៤ រសជាតិ គឺ​ទុរេន គ្រាប់​ឈូកស ស្លឹក​តើយ និង​សណ្តែកខៀវ​ដែលមាន​ជម្រើស​ស្នូល​ធម្មតា​និង​ពង​ទាប្រៃ​ពីរ​គ្រាប់​។ នំ​សែន​ព្រះ​ខែ​ទាំងនេះ មាន​សាច់​ទន់ និង​រសជាតិ​ល្មួត​ឈ្ងុយឆ្ងាញ់​ជាប់មាត់​។ មាន​ដាក់លក់​នៅ​ភោជនីយដ្ឋាន Fortune Palace, Lobby Lounge, Hall of Golden Chimes និង Food Pavilion រហូតដល់​ថ្ងៃទី​២៩ ខែកញ្ញា​។​អតិថិជន​នឹង​ទ​ទទួល​បានការ​បញ្ចុះតម្លៃ ៣០% សម្រាប់​ការ​ជាវ​ចំនួន​ច្រើន​។

​និយាយ​ពីមុខ​ម្ហូប​វិញ ណាហ្គា​វើ​លដ៍​មាន​ក្រុម​មេ​ចុងភៅ​ដ៏​ចំណាន​ដែលមាន​ជំនាញ​ច្នៃ​ម្ហូប​ឈុត​ដ៏​សម្បូរបែប​តាម​ការចង់បាន​របស់​អតិថិជន​។ ម្ហូប​ឈុត​សម្រាប់​ឱកាស​បុណ្យ​សែន​ព្រះ​ខែ មាន ១០ មុខ​ដែលមាន​បម្រើ​ជូន​នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace និង Hall of Golden Chimes តម្លៃ ៤៨៨ ដុល្លារ​អាម៉េរិក​រហូត​ដល់​ចុងខែ​កញ្ញា​។ គ្រប់មុខ​ម្ហូប​មាន​គ្រឿងផ្សំ​គុណភាព​ខ្ពស់​ដែល​ផ្តល់​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​បំផុត​។ សូម​ទូរ​សព្ទ​ទៅកាន់​លេខ +៨៥៥ ២៣ ២៦៣ ០៣១ ដើម្បី​ស្វែងយល់​បន្ថែម ឬ​កក់​ទុកជាមុន​។

​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ណាហ្គា​វើ​លដ៍​នឹងមាន​ផ្តល់ជូន​ការសម្តែង​សិល្បៈ​អបអរ​ពិធីបុណ្យ​សែន​ព្រះ​ខែ​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ផ្តល់ជូន​ដោយ​ក្រុម​រាំ K-STARZ ។ មិនតែប៉ុណ្ណោះ អតិថិជន​ក៏​អាច​រីករាយ​ជាមួយ​ការ​ពិសា​អាហារ និង​ស្តាប់ភ្លេង​ពិណ​ចិន​ដ៏​ពីរោះ​រណ្តំ​ក្នុងពេល​តែមួយ​ផងដែរ​។

​ហើយ​នៅពេល​អតិថិជន​ឈាន​ជើង​ចូល​កន្លែង​ទទួលភ្ញៀវ​របស់​ណាហ្គា​វើ​លដ៍​អតិថិជន​នឹង​ឃើញ​មានការ​តុបតែង​លម្អ​បែប​ពិធីបុណ្យ​សែន​ព្រះ​ខែ​ដ៏​ទាក់ទាញ និង​អាច​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាមួយ​ក្រុមគ្រួសារ ឬ​មិត្តភក្តិ​បាន​ផងដែរ​។

​សម្រាប់​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយទៀត គឺ​អតិថិជន​អាច​រីករាយ​ជាមួយ​កញ្ចប់​ប្រូ​ម៉ូ​សិន​អាហារ និង កញ្ចប់​សេវាកម្ម​ស្ប៉ា​របស់​ណាហ្គា​វើ​លដ៍​។ ទទួលយក​បទពិសោធ​ន៍​ស្ប៉ា​ដ៏​មាន​សេចក្តីសុខ​សម្រាប់​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត និង​អារម្មណ៍ ឬ​អតិថិជន​អាច​ជ្រើសរើស​ការទទួល​ទាន​អាហារ​សុខភាព​នៅក្នុង​បរិយាកាស​ដ៏​មនោ​រម្យ​។ សូម​ចូលទៅ​កាន់​គេហទំព័រ www.nagaworld.com សម្រាប់​ព័ត៌មាន​បន្ថែម​៕Ph

ការតុបតែង​លម្អ​ដ៏​ស្រស់ស្អាត​សម្រាប់​ស្វាគមន៍​អតិថិជន​នៅ​កន្លែង​ទទួលភ្ញៀវ​នៅ​ណាហ្គា​វើ​លដ៍​ទី​១ និង​ណាហ្គា​វើ​លដ៍​ទី​២
សូម​អញ្ជើញ​ទស្សនាការ​សម្តែង​សិល្បៈ​ដ៏​អស្ចារ្យ​នៅ​ឆាក​ជាន់​ផ្ទាល់​ដី ណាហ្គា​វើ​លដ៍​ទី​១
រីករាយ​ជាមួយ​ការទទួល​ទាន​នំ​សែន​ព្រះ​ខែ និង​ម្ហូប​ឈុត​ពិសេស​នៅ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes និង Fortune Palace ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​ក្នុង​បរិយាកាស​ដ៏​មនោ​រម្យ​