រថភ្លើង​កិន​មនុស្ស​ដាច់​ជា​២​កំណាត់​ស្លាប់​ភ្លាមៗ​បែក​សាច់​រាយប៉ាយ​

868
ចែករម្លែក

​ដោយ : សាវ​រក្ស​/ ​ភ្នំពេញ ​៖ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ ដោយសារ​រថភ្លើង​កិន​ដាច់​ជា​២​កំណាត់​និង​បែក​សាច់​រាយប៉ាយ​នៅលើ​ផ្លូវដែក បង្ក​ការតក់ស្លុត​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​កន្លែងកើតហេតុ ។ ករណី​រថភ្លើង​កិន​មនុស្ស​ស្លាប់​នេះ​កើតឡើង កាលពី​ម៉ោង​២​រសៀល ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្លូវដែក ភូមិ​២២ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។​

​ជនរងគ្រោះ​មានឈ្មោះ សន សុ​វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មិនមាន​មុខរបរ​ពិត​ប្រាក ស្នាក់នៅ​ម្តុំ​វត្ត​ថ្លា ក្នុង​ខណ្ឌ​សែន​សុខ ។​

​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បានមក​ជួបជុំ​មិត្ត​ផឹកស៊ី​ដូចជា​ការហូប​បាយ​ថ្ងៃ ពេលនោះ​រថភ្លើង​ធ្វើដំណើរ​ឆ្លងកាត់​ពី​កើ​តទៅ​លិច​ក៏​មកដល់ ស្រាប់តែ​ជនរងគ្រោះ​បាន​រត់​ចូល​រថភ្លើង​ត្រង់​ពាក់កណ្តាល ដោយ​មិនដឹង​មូលហេតុ​អ្វី​ឡើយ និង​ស្របពេល​កម្មវិធី​ផឹកស៊ី​បាន​ចប់​និង​បែក​គ្នា​ផងដែរ ។​

​បើតាម​អ្នកបើកបរ​រថភ្លើង​បាន​មើល​តាម​កាំ​មេ​រ៉ា​សុវត្ថិភាព ប្រាប់ឲ្យដឹងថា រថភ្លើង​មិនបាន​បុក​មនុស្ស​ដើរ​ស្រប​ឬ​លើផ្លូវ​ដែក​ទេ នៅពេល​រថភ្លើង​ធ្វើដំណើរ​ឆ្លងកាត់​ម្តងៗ​តែងតែ​ចុច​ស៊ី​ផ្លេ​និង​មាន​អ្នក​បិត​បើក​ប៉ា​រ៉ា​ស់​នៅពេល​ឆ្លងកាត់​ផ្លូវថ្នល់ គឺ​ជនរងគ្រោះ​បាន​រត់​មក​ចូល​រថភ្លើង​ធ្វើអត្តឃាត​តែម្តង ។​

​ពេល​កើតហេតុ​ភ្លាមៗ​មាន​ពលរដ្ឋ​ចោមរោម​មើល​និង​រាយការណ៍​ជូន​សមត្ថកិច្ច​ឬ​អាជ្ញាធរ ចុះមក​ត្រួតពិនិត្យ ដើម្បី​ផ្តល់ដំណឹង​និង​ស្វែងរក​សាច់​ញា​ត្តិ​មក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម