ដោយ៖តារារិទ្ធ/កណ្តាល៖ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៣នេះបានថ្លែងថា មន្ត្រីរាជ ការស៊ីវិល និង កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលត្រូវបានតែងតាំងជាទីប្រឹក្សាឬជំនួយការមានជម្រើស២ បើចង់បានងារជារដ្ឋលេខាធិការ ឋានៈស្មើត្រូវដាក់ក្រៅក្របខណ្ឌ ការងារ បានន័យថាបុគ្គលនោះលែងជាប្រធាននាយកដ្ឋានឬតួនាទីក្នុងក្របខណ្ឌទៀតហើយ គាត់ត្រូវឡើង មកធ្វើទីប្រឹក្សាឋានៈស្មើរដ្ឋមន្ត្រីឬរដ្ឋលេខាធិការតែបើគាត់ចង់រក្សា ប្រអប់សុំឱ្យយកតែទីប្រឹក្សាបានហើយដោយមិនមានឋានៈស្មើអ្វីនោះទេ ។ អីចឹងនៅ តែផ្តល់ឱកាលលើកទឹកចិត្តឱ្យគាត់នៅតែជាទីប្រឹក្សាប៉ុន្តែសុំអត់មានឋានៈស្មើទៀតទេបើ ចង់យកតួនាទីទីប្រឹក្សាដែលមានឋានៈស្មើ ត្រូវដាក់ចុះក្របខណ្ឌការងារដើម តែបើជ្រើសរើសយកក្របខណ្ឌការងារដើមមិនត្រូវបានផ្តល់ឋានៈស្មើទៀតនោះទេគឺទុកតែតួនាទី ជាទីប្រឹក្សាឬជំនួយការប៉ុណ្ណោះ ។

ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងថាកន្លងទៅការផ្តល់តួនាទីជាទីប្រឹក្សាឬជំនួយការធ្វើបានល្អហើយដើម្បីជាការលើកទឹកចិត្តប៉ុន្តែក៏មានបញ្ហាមួយចំនួ នដែលប៉ះពាល់ដល់ដំណើរការការងារដោយសារតែកន្លងមកមន្ត្រីរាជការខ្លះមានតួនាទីត្រឹមអភិបាលរងខណ្ឌ តែឋានៈស្មើរដ្ឋមន្ត្រី ឬ មន្ត្រីមានតួនាទីត្រឹមអនុការិយាល័យប៉ុន្តែមានឋានៈស្មើអនុរដ្ឋ លេខាធិការជាដើមតាមគោលការណ៍ការផ្តល់តួនាទីទីប្រឹក្សាឬជំនួយការមានឋានៈនេះមិនឱ្យមានការប៉ះពាល់ការងារក្នុងស្ថានប័ននោះទេប៉ុន្តែការអនុវត្តជាក់ស្តែងធ្វើឱ្យប៉ះ ពាល់អារម្មណ៍និងការដឹកនាំបញ្ជា។

ឯកឧត្តមបណ្ឌិតបន្ថែមថាដោយឡែកចំពោះមន្ត្រីនយោបាយដែលមានតួនាទីក្នុងស្ថានប័នរួចហើយដូចជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអាចទទួលជាទីប្រឹក្សាថ្នាក់ដឹកនាំ បន្ថែមហើយអាចផ្តល់ជូននូវឋានៈស្មើបាន ។ សម្រាប់អ្នកនៅក្នុងវិស័យឯកជនដែលអ្នកខ្លះមានគោរមងារជាអ្នកឧកញ៉ានិងឧក ញ៉ាហើយត្រូវតែងតាំងជាទីប្រឹក្សាឬជំនួយការ ក៏មិនអាចមានឋានៈស្មើនោះឡើយ ។

ឯកឧត្តមនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថាចំពោះអ្នកដែលទទួលបានការតែងតាំងរួចហើយគឺទុករយៈពេល៦ខែជូនដើម្បីឱ្យមន្ត្រីធ្វើការសម្រេចចិត្តផងនិងផ្តល់ឱកាសជូនថ្នាក់ ដឹកនាំតាមក្រសួងស្ថាប័ននានាធ្វើការវាយតម្លៃនិងសម្រេចចិត្តជូនយោបល់ផងដែរ ។ សម្រាប់ដែលតែងតាំងថ្មីត្រូវអនុវត្តន៍តាមព្រះរាជក្រឹត្យដែលនឹងត្រូវចេញនៅពេល ខាងមុខនេះ៕