ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ខាងក្រោមនេះជាការប្រកួត ២ គូសម្រាំងក្នុងក្របខណ្ឌ English Premier League ជុំទី៤ សម្រាប់ថ្ងៃសៅរ៍។
– Manchester City vs Fulham
* Manchester City ឈ្នះការប្រកួតលីកទាំង ១១ លើកចុងក្រោយរបស់ពួកគេនៅឯកីឡដ្ឋាន Etihad ។
* City របូតគ្រាប់បាល់ ១០ លើកពីការប្រកួតក្នុងផ្ទះ ១៥ លើកចុងក្រោយ។
* Fulham ស៊ុតបំប៉ោងសំណាញ់ទី ៨ លើកក្នុងចំណោម ១០ លើកចុងក្រោយក្រៅដីនៅ Premier League។
មនុស្សតិចណាស់នឹងភ្ញាក់ផ្អើលដែលឃើញ Manchester City ឈរលើកំពូលតារាង Premier League បន្ទាប់ពីការប្រកួតតែ ៣ លើកប៉ុណ្ណោះ ហើយពួកគេមើលទៅមិនពិបាកផ្តួលក្រុមភ្ញៀវ Fulham ដែលធ្វើដំណើរពីទឹកដី Craven Cottage នៅថ្ងៃសៅរ៍នោះទេ។
ក្រុមជើងឯកនេះឈ្នះ ២-១ យ៉ាងលំបាកនៅទឹកដី Sheffield United កាលពីថ្ងៃអាទិត្យ ហើយការទទួលជ័យជម្នះ ១-០ ក្នុងការប្រកួតក្នុងផ្ទះចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Newcastle ក៏ជាសមរភូមិតានតឹងផងដែរ ដូច្នេះវាមិនមែនជាការប្រកួតឈ្នះងាយៗរហូតនោះទេ ប៉ុន្តែជ័យជម្នះលើក្រុមសារិកាព្រៃគឺជាជោគជ័យទី ១១ ជាប់ៗគ្នាក្នុងផ្ទះរបស់ពួកគេ ដូច្នេះលទ្ធភាពឈ្នះក្នុងផ្ទះពិតជាមានខ្ពស់ជាថ្មី។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុម Fulham មើលទៅកំពុងរីកចម្រើនជាងមុនក្នុងរដូវកាលនេះ បន្ទាប់ពីបញ្ចប់រដូវកាលមុនយ៉ាងអន់បំផុត។
ការទទួលជ័យជម្នះ ១-០ នៅទឹកដី Everton ក្នុងការប្រកួតដំបូងរបស់ពួកគេ ប្រហែលជាមិនគួរឱ្យចាប់អារម្មណ៍នោះទេ ព្រោះក្រុមស្ករគ្រាប់មិនទាន់ស៊ុតបំប៉ោងសំណាញ់ទីបាននៅឡើយទេរដូវកាលនេះ ប៉ុន្តែពួកគេស្តារស្ថានការណ៍ពីលទ្ធផលចាញ់ Brentford ៣-០ បានយ៉ាងល្អ ដោយទទួលលទ្ធផលស្មើ ២-២ នៅទឹកដី Arsenal។
បន្ទាប់មកក្រុមរបស់លោក Marco Silva បានទទួលជ័យជម្នះដោយបាល់ប៉េណាល់ទីទល់នឹង Tottenham ក្នុងការប្រកួត League Cup កាលពីថ្ងៃអង្គារ ហើយនោះគួរតែបង្កើនទំនុកចិត្តរបស់ពួកគេបន្ថែមទៀតសម្រាប់ការប្រកួតដែលមើលទៅពិបាកបំផុតក្នុងរដូវកាលទាំងមូល។
ថ្វីបើទម្រង់លេងក្នុងផ្ទះរបស់ Man City មានភាពអស្ចារ្យក៏ពិតមែន ប៉ុន្តែពួកគេបានរក្សា Clean Sheet ត្រឹមតែ ៥ ដងប៉ុណ្ណោះក្នុងការប្រកួតលីកក្នុងផ្ទះ ១៥ លើកចុងក្រោយរបស់ពួកគេ ហើយ Fulham ពិតជាមានលទ្ធភាពស៊ុតចូលដូចរដូវកាលមុន។
លទ្ធផលទស្សនទាយ Man City ឈ្នះ ២-១។
– Chelsea vs Nottingham Forest
* ៩ លើកនៃការប្រកួត Premier League ១០ លើកចុងក្រោយរបស់ Forest មានគ្រាប់បាល់ធ្លាយទៅវិញទៅមក។
* Chelsea រក្សា Clean Sheet ត្រឹមតែ ២ ដងប៉ុណ្ណោះក្នុងការប្រកួតលីក ១៦ លើកចុងក្រោយ។
* ក្រុមភ្ញៀវបានចាញ់ ២-១ និង ៣-២ នៅ Arsenal និង Man United ក្នុងរដូវកាលនេះ។
* កីឡាករ Taiwo Ayoniyi របស់ Forest ស៊ុតបញ្ចូលទីក្នុងការប្រកួត Premier Leauge ចំនួន ៧ លើកជាប់ៗគ្នា។
ទីផ្សារដោះដូរកីឡាករដ៏មមាញឹកមួយផ្សេងទៀតបានជួយដាក់គម្លាតឆ្ងាយខ្លះរវាង Chelsea ថ្មីនិង Chelsea រដូវកាលចាស់ដ៏គួរឱ្យសង្វេគរបស់ពួកគេ ប៉ុន្តែនៅលើទីលានប្រកួត ពួកគេពុំមានគម្លាតឆ្ងាយប៉ុន្មានពីបញ្ហាកាលពីរដូវកាលមុននោះទេ។ ការទទួលជ័យជម្នះ ៣-០ របស់ពួកគេលើ Luton កាលពីសប្តាហ៍មុន គឺជាជ័យជម្នះក្នុងផ្ទះលើកដំបូងរបស់ពួកគេចាប់តាំងពីខែមីនា ដែលតាមពីក្រោយដោយជ័យជម្នះ ២-១ កាលពីថ្ងៃពុធលើក្រុម AFC Wimbledon ។
នោះមានន័យថាក្រុមតោខៀវអាចនឹងដណ្តើមបានជ័យជម្នះជាលើកទីបីក្នុងរយៈពេល៨ថ្ងៃនៅចុងសប្តាហ៍នេះ ក្រោយឈ្នះត្រឹមតែ៥ប្រកួតនៅចន្លោះថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ២០ ខែសីហា។ លោក Mauricio Pochettino កំពុងបញ្ចេញឥទ្ធិពលរបស់គាត់ ដោយក្រុមរបស់គាត់មើលទៅលេងល្អសម្រាប់ ៤ ប្រកួតដំបូង ដែលគាត់ដឹកនាំ។ ទោះជាយ៉ាងណាក៏ដោយថ្ងៃសៅរ៍នេះពួកគេនឹងប្រឈមមុខនឹងក្រុម Nottingham Forest ដែលបង្កបញ្ហាដល់ក្រុមខ្លាំង២ក្នុងចំណោមក្រុមកំពូលទាំង៣ កាលពីរដូវកាលមុន។
Nottingham Forest មានត្រឹមតែ៣ពិន្ទុប៉ុណ្ណោះបន្ទាប់ពីលេងបាន៣ប្រកួត ប៉ុន្តែពួកគេមិនខកចិត្តខ្លាំងជាមួយនឹងការចាញ់ក្រៅដីរបស់ពួកគេក្រោមស្នាដៃក្រុម Arsenal និង Manchester United នោះទេ។ ក្រុមរបស់លោក Steve Cooper បានដាក់សម្ពាធទៅលើក្រុមកាំភ្លើងធំនៅកីឡដ្ឋាន Emirates បន្ទាប់ពីបន្ថយឱនភាពមកនៅត្រឹម ២-១ ហើយពួកគេប៊ិះតែនឹងដណ្តើមបាន១ពិន្ទុទៀតផង។ ការទៅលេងនៅទឹកដី Old Trafford កាលពីចុងសប្តាហ៍មុនបានឃើញពួកគេនាំមុខ ២-០ ប៉ុន្តែបែរជាមកចាញ់វិញ ៣-២។
Forest នឹងយល់ឃើញថាការទៅលេងនៅទឹកដី Man Utd កាលពីចុងសប្តាហ៍មុនជាការបាត់បង់ឱកាសឈ្នះ ប៉ុន្តែវាបានបង្ហាញថាពួកគេមិនខ្លាចលេងនៅក្រៅទឹកដីនៅក្នុង Premier League នោះឡើយ។ នោះគឺរឿងល្អសម្រាប់ក្រុមដែលមានកំណត់ត្រាក្រៅដីអន់បំផុតក្នុងលីកកាលពីរដូវកាលមុន។ លើសពីនេះ ក្រុមភ្ញៀវមានប្រយុទ្ធអន់ជាងគេបំផុតនៅក្នុងលីក។ Forest ក៏មានខ្សែប្រយុទ្ធល្អមួយរូបដែរ គឺ Taiwo Ayoniyi ដែលស៊ុតបញ្ចូលទីក្នុងការប្រកួត Premier Leauge ចំនួន ៧ លើកជាប់ៗគ្នា។
ផ្អែកលើចំណុចនេះ Chelsea ទំនងមានលទ្ធភាពឈ្នះក្នុងលទ្ធផលទស្សនទាយ ២-១៕
Man City រំពឹងបន្តនាំមុខលើកំពូលតារាងជាមួយនឹងជ័យជម្នះលើ Fulham