ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២ កញ្ញា នេះ ការប្រកួតកីឡាមធ្យមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៣ ចាប់ផ្ដើមប្រកួត ជាផ្លូវការហើយ។

សម្រាប់ប្រភេទកីឡាបាល់ទះបុរស មាន ២២ ក្រុម ចូលរួម ដោយបែងចែកជា ៨ ពូល។ ពូល A មានខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និង កោះកុង។ ពូល B មានខេត្តឧត្តរមានជ័យ ប៉ៃលិន និងខេត្តកណ្ដាល។ ពូល C មានខេត្តកែប កំពត និងសៀមរាប ពូល D មានតែ ២ ក្រុមប៉ុណ្ណោះ គឺខេត្តកំពង់ចាម និងរាជធានីភ្នំពេញ។ ពូល E មានខេត្តព្រះសីហនុ ខេត្តព្រះវិហារ និងខេត្តកមពង់ឆ្នាំង។ ពូល F មាន ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។ ពូល G មានខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ពូល H មានតែ ២ ក្រុមដែរនោះ គឺខេត្តស្វាយរៀង និង ព្រៃវែង ។

វិញ្ញាសាបាល់ទះនារី មាន ១៩ ក្រុម បែងចែកជា ៤ ពូល ដែលពូល A មានខេត្តព្រះវិហារ ព្រៃវែង បន្ទាយមានជ័យ មណ្ឌលគីរី និងខេត្តកំពង់ឆ្នាំង។ ពូល B មានខេត្តសៀមរាប បាត់ដំបង ប៉ៃលិន កែប និងកំពង់ចាម។ ពូល C ខេត្តកំពត កំពង់ធំ ពោធិសាត់ ស្វាយរៀង និងរាជធានីភ្នំពេញ ។ ចំពោះពូល D ដែលមានតែ ៤ ក្រុមនោះ គឺខេត្តឧត្តរមានជ័យ ត្បូងឃ្មុំ កំពង់ស្ពឺ និង កណ្ដាល ។

វិញ្ញាសាបាល់ទាត់បុរស មាន ២៤ ក្រុម ចូលរួមបែងចែកជា ៨ ពូល។ សម្រាប់ពូល A មានខេត្តកំពង់ធំ កណ្ដាល និង ក្រចេះ ពូល B មានខេត្តស្វាយរៀង មណ្ឌលគីរី និងកំពង់ចាម។ ពូល C មានខេត្តព្រះវិហារ កំពង់ស្ពឺ និងស្ទឹងត្រែង ពូល D មានរាជធានីភ្នំពេញ ប៉ៃលិន និង ឧត្តរមានជ័យ។ ពូល E មានខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងកំពត ពូល F មានខេត្តតាកែវ ព្រៃវែង និងបន្ទាយមានជ័យ។ ពូល G មានខេត្តសៀមរាប កោះកុង និងពោធិសាត់ និងពូល H មានខេត្តកែប ត្បូងឃ្មុំ និងកំពង់ឆ្នាំង។

វិញ្ញាសាបាល់ទាត់នារី មាន ២១ ក្រុម ចូលរួម បែងចែកជា ៦ ពូល។ សម្រាប់ពូល A រាជធានីភ្នំពេញ កំពង់ឆ្នាំង កំពង់ស្ពឺ និងមណ្ឌលគីរី។ពូលBមានខេត្តព្រៃវែង ព្រះវិហារ និងខេត្តកែប ពូល C មានកំពង់ធំ តាកែវ និងបន្ទាយមានជ័យ។ ពូល D មាន ខេត្តព្រៃវែង ព្រះសីហនុ ឧត្តរមានជ័យ ស្វាយរៀង និងខេត្តកណ្ដាល។ ពូល E មាន ខេត្តសៀមរាប កំពង់ចាម និងខេត្តប៉ៃលិន និងពូល F មានខេត្តពោធិ៍សាត់ និងត្បូងឃ្មុំ និងខេត្តក្រចេះ៕/V/r