ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ម៉ា​សុន ហ្គ្រី​ន​វូដ (Mason Greenwood) នឹង​ចំណាយ​ពេល​សេសសល់​ក្នុង​រដូវ​កាល​នេះ​ក្នុង​ការខ្ចី​ជើង​នៅ​ក្លិប Getafe របស់អេ​ស្ប៉ាញ ខណៈ​ដែល​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ចាប់ផ្តើម​អាជីព​របស់​គេ​ឡើង​វិញ​នៅ​ឆ្ងាយ​ពី​ក្រុម​បិសាច​ក្រហម Manchester United​។​

​កីឡាក​រវ័យ ២១ ឆ្នាំ​រូប​នេះ​ត្រូវបាន​ក្លិប​នៅ Old Trafford បញ្ឈរជើង​ចោល​កាលពី​ថ្ងៃទី ៣០ ខែ​មករា ឆ្នាំ ២០២២ ជុំវិញ​ការចោទប្រកាន់​ទាក់ទង​នឹង​នារី​វ័យក្មេង​ម្នាក់ បន្ទាប់​ពី​រូបភាព​និង​វីដេអូ​ត្រូវ​បាន​បង្ហោះ​តាម​អ៊ីនធឺណិត​។​

​ហ្គ្រី​ន​វូដ​បាន​ប្រឈម​មុខ​នឹង​ការចោទប្រកាន់​ជាច្រើន រួម​ទាំង​ការប៉ុនប៉ង​រំលោភ​និង​ការវាយដំ ប៉ុន្តែ​សេវា​អយ្យការ​បាន​ប្រកាស​កាល​ពី​ខែ​កុម្ភៈ​ថា ករណី​នេះ​ត្រូវបាន​បញ្ឈប់​លែង​ប្តឹងផ្តល់​ហើយ​។​

​ស្រប​ពេល​នេះ​ដែរ ក្រុម​បិសាច​ក្រហម​បាន​ខ្ចី​ជើង​ខ្សែបម្រើ​សញ្ជាតិ​ម៉ារ៉ុក សូ​ហ្វ៊ី​យ៉ាន អាម​រ៉ា​បាត (Sofyan Amrabat) ពី​ក្លិប Fiorentina របស់​អ៊ីតាលី​។ រូបគេ​ត្រូវ​បាន​ផ្ទេរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​មួយ​រដូវ​កាល​ពេញ​ពី​ក្លិប​អ៊ីតាលី​នៅ​វិនាទី​ចុង​ក្រោយ​ក្នុង​ថ្ងៃ​បញ្ចប់​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ (៣១​សីហា​)​។

​តាម​ដំណឹង​នានា Fiorentina នឹង​ទទួល​បាន​កម្រៃ​ខ្ចី​ជើង ១០,៨ លាន​ដុល្លារ ហើយ Man U មាន​ជម្រើស​ទិញ​ផ្តាច់​ក្នុងតម្លៃ ២១,៥ លាន​ដុល្លារ​៕

ហ្គ្រី​ន​វូដ​ត្រូវបាន​ខ្ចី​ជើង​នៅ​ក្លិប Getafe