សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨

1253
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ ៖ ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០១ ខែសីហា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ចំណត នាវា​ដឹកជញ្ជូន​អ្នកដំណើរ​ផ្លូវទឹក​

​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​០១ ខែសីហា នេះ​បានបង្ហាញ មុខជា​សាធារណៈ​លើកដំបូង​ក្រោយ​ពេ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។ ការបង្ហាញ មុខជា​សាធារណៈ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នៅ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ចំណត​នាវា​ដឹក​អ្នក ដំណើរ​នៅក្នុង​ខណ្ឌឫស្សីកែវ ។​

​ក្នុងឱកាស​នេះ សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​មានប្រសាសន៍ថា ឆ្នាំនេះ​គឺជា​ឆ្នាំ​ដែល​យើង​ទទួលបាន​ជោគជ័យ​យ៉ាង​ធំ ទាំង​ការកសាង​សេដ្ឋកិច្ច ក៏ដូចជា​ការកសាង​លិ​ទ្ធិ​ប្រជាធិបតេយ្យ និង​សន្តិភាព​នៅក្នុង​ប្រទេស​យើង ៕

*​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាមផ្លូវ​ទឹក​ដោយ​ឥតគិតថ្លៃ​រហូតដល់​បំណាច់​ឆ្នាំ​២០១៨

​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែងថា សម្រាប់​ការប្រើប្រាស់​ការ​ជិះ​កាណូត (​ផ្លូវទឹក​) ពី​ស្ថានីយ​ឫស្សីកែវ​ទៅកាន់​ក្រុង​តាខ្មៅ ដែលថា​គ្រោង​យកប្រាក់​នៅ​ថ្ងៃទី​០១ ខែសីហា ឥឡូវនេះ​សូម​ពន្យារ​ហូត​ទៅដល់​ដាច់​ឆ្នាំ​២០១៨ (​ចាប់ពី​ខែមករា ឆ្នាំ​២០១៩) នឹង​ដំណើរ​ការយកថ្លៃ ៕

* កម្ពុ​ជាមាន​សុវត្ថិភាព​ពេញលេញ​សម្រាប់​ភ្ញៀវទេសចរ​

​ក្រសួងទេសចរណ៍​បាន​បរិយាយ​ថា កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ ជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក ក្នុងការ​មក​ទស្សនារ​បស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​រាប់លាន​នាក់ ក្នុង​មួយឆ្នាំៗ ប្រកបដោយ​ភាពកក់ក្តៅ និង​សុវត្ថិភាព ដោយ​កម្ពុជា​សំបូរ​ទៅដោយ​បេតិកភណ្ឌ​វប្បធម៌ ធនធានធម្មជាតិ និង​កម្ពុជា​ប្រកបដោយ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​។​នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​នៅក្នុង​ផេ​ក​ផ្លូវការ របស់​ក្រសួង ៕

*​ទឹកជំនន់​បាន​ជន់​លិច​លំនៅឋាន​ពលរដ្ឋ​រាប់ពាន់ ខ្នង​និង​ដំណាំ​កសិកម្ម​រាប់រយ​ហិកតា​ខេត្តក្រចេះ​

​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក្រចេះ​បាន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​សុវត្ថិភាព និង​សុខភាព ខណៈដែល​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​បាន​ឈានដល់​ការគំរាមកំហែង​លិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ​អស់​ជាច្រើន​ខ្នង​ផ្ទះ និង​ដំណាំ​កសិកម្ម​ជាច្រើន​ហិកតា ៕

* កម្ពស់​ទឹក​នៅ​កំពង់ចាម​សល់​ជាង​កន្លះ​ម៉ែត្រ​ទៀត​ដល់​កម្រិត​ប្រកាសអាសន្ន​ហើយ​

​គិត​ត្រឹម​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨​កម្ពស់​ទឹកជំនន់ ទន្លេមេគង្គ​នៅ​ខេត្តកំពង់ចាម​បាន​ហក់​ឡើងដល់​កម្ពស់​១៤,៦០​ម៉ែត្រ​គឺ​នៅសល់ កម្ពស់​០,៦០​ម៉ែត្រ​ទៀត​នឹង​ឈានដល់​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ហើយ ។ ប៉ុន្តែ​ខាង​អាជ្ញាធរ​បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង ស្រុក​-​ក្រុង​ចំនួន ប្រាំមួយ ជាប់​ដង​ទន្លេមេគង្គ​ត្រៀមលក្ខណ​:​បង្ការ​ជា​បណ្តើរៗ រួចជាស្រេច ៕

ទីតាំងផ្សាយពាណិជ្ជកម្ម