ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ស្ត្រីនៅរដ្ឋថេនណេសស៊ី (Tennessee) វ័យ ៥៨ ឆ្នាំម្នាក់បានទទួលតំណែងសក់វែងបំផុតនៅលើពិភពលោកសម្រាប់ស្ត្រី។
លោកស្រី ថាមី ម៉ានីស (Tami Manis) មកពីទីក្រុងណុកវីល (Knoxville) មានសក់ប្រវែង ១៧២,៧២ សង់ទីម៉ែត្រ ដែលជិតស្មើនឹងកម្ពស់បុរសជាមធ្យម។
លោកស្រីម៉ានីស ជាគិលានុបដ្ឋាយិកាផ្នែកសុខភាពសាធារណៈ បានទុកសក់វែងនេះតាំងពីទសត្សរ៍ឆ្នាំ ១៩៨០ ដែលត្រូវបានបំផុសគំនិតដោយវីដេអូតន្ត្រីពីក្រុមតន្ត្រីរ៉ុកអាម៉េរិក Til Tuesday ហើយមិនបានកាត់សក់របស់លោកស្រីអស់ ៣៣ ឆ្នាំមកហើយ។
ម៉ូតសក់របស់លោកស្រីនឹងត្រូវបានបង្ហាញនៅក្នុងសៀវភៅកំណត់ត្រាពិភពលោកហ្គីនណេសឆ្នាំ ២០២៤។
លោកស្រីម៉ានីសបាននិយាយថា ដំណើរទុកសក់វែងរបស់លោកស្រីបានចាប់ផ្តើមនៅពេលដែលលោកស្រីបានមើលវីដេអូចម្រៀងជាលើកដំបូងសម្រាប់បទ Voices Carry កាលពីបួនទសវត្សរ៍មុន។
លោកស្រីបានប្រាប់ Guinness World of Records ថា “ក្មេងស្រីនោះមានសក់កន្ទុយសេះ ហើយខ្ញុំពិតជាចង់បានសក់បែបនេះមួយដែរ”។
បន្ទាប់មក លោកស្រីបានកាត់សក់វែងនេះចេញនៅខែវិច្ឆិកា ឆ្នាំ១៩៨៩ ហើយមានការសោកស្តាយភ្លាមៗ ដូច្នេះលោកស្រីក៏ចាប់ផ្តើមរក្សាសក់ឡើងវិញនៅខែកុម្ភៈបន្ទាប់ ហើយមិនបានកាត់វាតាំងពីពេលនោះមក៕
លោកស្រីម៉ានីសទុកសក់វែងតាំងពីឆ្នាំ ១៩៨៩ រហូតដល់សព្វថ្ងៃ