ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ បានដឹកនាំធ្វេីពិធីប្រកាសបង្កេីតសាខា សមាគមយុវជនខ្មែរមហានគរ ប្រចាំស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាផ្លូវការនៅព្រឹកទី៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកស្រី ម៉ិល គង្គា មេឃុំកណ្ដែក ប្រកបដោយភាតរភាព និងភាពស្និតស្នាល។
គោលបំណងក្នុងការបង្កើតសាខាសមាគម គឺផ្តល់ឱកាសដល់យុវជននានា បានធ្វើកិច្ចការសង្គម ដើម្បីរក្សាបាននូវសន្តិភាព និងការអភិរឌ្ឍ ក៏ដូចជា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។
លោកស្រី មុិល សុគង្គា មេឃុំកណ្តែក ស្រុកប្រាសាទបាគង បានរៀបរាប់អំពីសមិទ្ធផល របស់រាជារដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ដែលបានកសាងសមិទ្ធផលនានា យ៉ាងច្រើន នៅក្នុងខេត្តសៀមរាប។
លោកស្រី ក៏បានផ្តល់អនុសាសន៍ល្អៗជាច្រើន ក្នុងការចូលរួមធ្វើកិច្ចការសង្គម ដើម្បីក្លាយជាយុវជនកម្រូ និងការលះបង់ ដើម្បីឧត្តុងឧត្តមប្រយោជន៍ជាតិ។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមយុវជនសង្គមសុីវិល រួមទាំងសហការីសាខាខេត្តសៀមរាប សូមថ្លែងអំណរគុណ និងកោតសសើរ ចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រី សម្រាប់ការអភិវឌ្ឍ ក្នុងឃុំកណ្តែក នាពេលកន្លងមក ដើម្បផលប្រយោជន៍របស់ប្រជាជន និងសង្គមជាតិ ៕/V/r