ដោយៈ សុក្ខារិន /ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិសាត់​រួមជាមួយមន្រ្តីក្រោមឱវាទកាលពីរសៀលថ្ងៃទី ២ ខែកញ្ញា​បានអញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យពោធិ៍សាត់។

ក្នុងឱកាសនោះលោកអភិបាលខេត្តពោធិ៍សាត់ បានចូលរួមសម្តែងការសោកស្តាយ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍​ដែលកើតមាន​ឡើងលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូលេខ១៥០-១៥១ត្រង់ចំណុចផ្លូវកោងស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ កាល​ពីថ្ងៃទី១ ខែកញ្ញាដោយសារអ្នកបើកបរក្នុងល្បឿនលឿនស្របពេលកំពុងភ្លៀងរអិលក្រឡាប់រថយន្ត​ទៅបោកនឹងបង្គោល​ភ្លើងបណ្តាល​ឱ្យមនុស្សស្លាប់ម្នាក់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យខេត្តនិងរបួសធ្ងន់ ស្រាលចំនួនប្រាំពីរនាក់៕/r