ចោរ​ថ្លើមធំ​មួយក្រុម​លួច​យក​មកុដ​ស្តេច​ស៊ុយអែត​ទាំង​កណ្តាល​ចែស​

1390
ចែករម្លែក

​ចោរ​មួយក្រុម​បាន​លួច​យក​គ្រឿងអលង្ការ​មកុដ​របស់​ស្តេច​ស៊ុយអែត​នៅ​សប្តាហ៍​នេះ​នៅក្នុង​អំពើ​ប្លន់​ដ៏​គឃ្លើន​កណ្តាលថ្ងៃត្រង់ ដែល​បន្ទាប់មក​ពួកវា​បាន​រត់គេចខ្លួន​តាម​អូប័រ​។​

​ប៉ូលិស​បាន​និយាយថា មកុដ​ចំនួន ២ និង​ព្រះ​ខ័​ន្ធ​រាជ​មួយ ពី​សតវត្សរ៍​ទី ១៧ ត្រូវបាន​ចោរលួច​យក​ពី​ព្រះវិហារ​មួយ​នៅ​ទីក្រុង​ស្ត្រេ​ង​ណាស់ (Strangnas) ដែល​ធ្វើដំណើរ​ប្រហែល​មួយ​ម៉ោង​ពី​ភាគ​ខាងលិច​រាជធានី​ស្តុក​ខុល កាលពី​ថ្ងៃ​អង្គារ​ទី​៣១​កក្កដា​។​

​ប៉ូលិស​បាន​និយាយថា ចោរប្លន់​ទាំង​នោះបាន​រត់គេចខ្លួន​តាម​អូប័រ ដែល​កំពុង​រង់ចាំ​ត្រឹមតែ​ពីរ​បី​រយ​ម៉ែត្រ​ប៉ុណ្ណោះ​នៅលើ​បឹង​ម៉ា​ឡា​រ៉េ​ន ដែលជា​បឹង​ធំ​បំផុត​ទី ៣ របស់​ស៊ុយអែត​។​

​អ្នកនាំពាក្យ​ប៉ូលិស​ស៊ុយ​អ៊ែត លោក ស្តេ​ហ្វា​ន ដាន​ហ្គា​ត បាន​និយាយថា ចោរ ដែល​មិន​ស្គាល់​អត្តសញ្ញាណ​និង​គ្រឿងអលង្ការ​មកុដ កំពុង​ត្រូវបាន​ស្វែងរក​ជា​អន្តរជាតិ​តាមរយៈ​ប៉ូលិស​អន្តរជាតិ (Interpol) ដោយ​កត់សម្គាល់ថា គ្រឿង​មកុដ​ទាំងនោះ គឺជា “​រតនា​សម្បត្តិ​ជាតិ​” និង “​ពិបាក​នឹង​លក់​ចេញ​ខ្លាំងណាស់​”​។

​វត្ថុ​បុរាណ​មិនអាច​កាត់ថ្លៃ​បាន​ទាំងនេះ​គឺជា​កម្មសិទ្ធិ​របស់​ស្តេច កាល់ ទី​៩ (Karl IX) និង ព្រះ​អគ្គមហេសី គ្រីស្ទី​ណា ហើយ​ត្រូវបាន​គេ​ដាក់​បង្ហាញ​នៅក្នុង​ទូកញ្ចក់​សុវត្ថិភាព​ចាក់សោ​ជាប់ នៅ​ព្រះវិហារ​ស្ត្រេ​ង​ណាស់ (Strangnas Cathedral)​។​

​មកុដ​របស់​ស្តេច​កាល់​ទី​៩​ត្រូវបាន​ផលិត​ពី​មាស ត្បូង​ចរណៃ និង ពែ​ក្ស ខណៈ​មកុដ​របស់​មហាក្សត្រិយានី គ្រីស្ទី​ណា គឺមាន​ទំហំ​តូច​ជាង និង​ធ្វើ​ពី​មាស ត្បូង​ពេជ្រ និង​ពែ​ក្ស​៕ ដោយ៖ កញ្ញាដាលីស

វត្ថុ​បុរាណ​មិនអាច​កាត់ថ្លៃ​បាន​ទាំងនេះ​គឺជា​កម្មសិទ្ធិ​របស់​ស្តេច កាល់ ទី​៩ និង ព្រះ​អគ្គមហេសី គ្រីស្ទី​ណា

ទីតាំងផ្សាយពាណិជ្ជកម្ម