ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​កកែប​

(​ក​-​កែប​)

នាមសព្ទ​

​អវយវៈ​សត្វចតុប្បាទ​ពួក​ខ្លះ នៅត្រង់​គន្លាក់​កែងជើង​ខាងក្រោយ​គល់​ក្រចក​ជា​ខាងក្រោម​កែប​ទាំង​គូ​
​កកែបគោ​, កកែបក្របី ។​

​ចំណែក​

​នាមសព្ទ​

​ភាគ​ដែល​ចែក​រួចហើយ​
​របស់​នេះ​មាន​ចំណែក​ស្មើគ្នា ។​

ឋានន្តរ​

(​ឋា​ន៉​ន់​-​តៈ រ៉ៈ ឬ ឋា​ន៉​ន់​-​ដ​)

​នាមសព្ទ​

(​បា​.) លំដាប់​នៃ​ទី​, មុខងារ​, ងារ​, ថ្នាក់​ងារ​, ថ្នាក់​ស័ក្តិយស​
​លោក​មាន​ឋានន្តរ​ជា​អ្វី​? – ឋានន្តរ​ជា​អភិបាលស្រុក​, ឋានន្តរ​ជា​ព្រះ​ចម្រើន​សម្បត្តិ​។​

​ទក្ខិណោទក​

(​ទ័ក​-​ខិ​-​ណោ​-​ទៈ​-​កៈ​ឬ​—​ទក់​)

នាមសព្ទ​

(​បា​.; សំ​. ទក្សិណោទក​) ទឹកជា​គ្រឿង​ចម្រើន គឺ​ទឹក​ដែល​ច្រួច​ដាក់​លើ​បាតដៃ​នៃ​បដិគ្គាហក​បុគ្គល ក្នុងពេលដែល​គេ​ឲ្យ​ទាន​រួច​ភ្លាមៗ​
​នៅពេល​វេរ​ឧបោសថាគារ​ថ្មី ទាយក​បាន​ច្រួច​ទក្ខិណោទក​លើ​ហត្ថា នៃ​លោក​ចៅអធិការ ។​
​អ្នកខ្លះ​ហៅ ទក្ខិណោទក នេះ​ថា ទ​ក្ស្នោ​ទក អ្នកខ្លះ​ថា ទឹក​ស្នោទក (—​ទក់​) ដោយ​ហៅ​ក្លាយ​ពី​សំស្ក្រឹត​ថា ទក្សិណោទក ។​

​ស្កល់​

កិរិយាសព្ទ​

​ឆ្អែត​; បរិបូណ៌​, ពេញ​ចំណង់ ។ រ​. ស​. ផ្ទំ​ស្កល់ ផ្ទំ​លក់ ។ ស្កប់ស្កល់ (​ម​. ព​. ​ស្កប់​)​។​

​កិរិយាវិសេសន៍​

​ឆ្អែត​; បរិបូណ៌​, ពេញ​ចំណង់ ។ រ​. ស​. ផ្ទំ​ស្កល់ ផ្ទំ​លក់ ។ ស្កប់ស្កល់ (​ម​. ព​. ​ស្កប់​)​។​