ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ចំណែវ​

​នាមសព្ទ​

(​ព​. ថ​.) ការ​ចែវ​

​ចំណែវ​ទូក​, ប្រឹង​ធ្វើ​ចំណែវ​ឲ្យ​ព្រម​គ្នា​ឡើង ដើម្បី​ឲ្យ​ទូក​លឿន ។​

​ឆទានសាលា​

(​ឆៈ​ទានៈ​សា​ល៉ា​)

នាមសព្ទ​

(​បា​.) សាលា​, រោង ៦ កន្លែង សម្រាប់​ចែកទាន​ដល់​ពួក​ស្មូម​; ខ្មែរ​យើង​ច្រើន​ហៅ​ត្រឡប់​បទ​ចុង​ជាដើម​ថា សាលាឆទាន (​សា​ល៉ា -​ឆ​- ទាន​)​។ គួរ​ថា ឆទ្ទានសាលា ។​

ជជុះ​

​កិរិយាសព្ទ​

​រលាស់​ឲ្យ​ជ្រុះ​, រំសោះ​រលាក់​ទង្គិច​ជម្រុះ​
​ជជុះចំបើង​, ជជុះសំពត់ ។​

​ឈឹង​

​គុណសព្ទ​

​សូន្យ​សូរសព្ទ​, ស្ងប់ស្ងាត់​, ជ្រៀប​, ជ្រងំ​
​ស្ងាត់ឈឹង​, ស្ងប់​ឈឹង​, បាត់មាត់ឈឹង ។​

​នាមសព្ទ​

(​ចិ​.) តុ​ទាប​មាន​សណ្ឋាន​ទ្រវែង​ឬ​បួន​ជ្រុង​
​ដាក់​អីវ៉ាន់​លើ​ឈឹង ។​

​ញញើម​

​បរិវារ​សព្ទ​

​ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយនឹង​ពាក្យ​ញញើត​
​ញញើតញញើម គឺ​ញញើត​ដោយ​ច្រើន ចេះតែ​ញញើត​ឡើង​, សម្ដែង​អាកា​រៈ​ញើ​បៗ ។​