ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
កកោស
(ក៏—)
កិរិយាសព្ទ
កោសដោយធ្វេសប្រហែសឥតមានបំណងនឹងធ្វើឲ្យវត្ថុមួយនិងវត្ថុមួយរបករបោចខូចខាតឡើយ ។
ខន្តី
នាមសព្ទ
(បា. ខន្តិ; សំ. ក្សាន្តិ) អំណត់អត់ឱន, សេចក្តីអត់ធន់, អត់ទ្រាំនូវកំហឹង និងសេចក្តីទុក្ខកង្វល់ជាដើម ។
គគុះ
បរិវារសព្ទ
ពាក្យសម្រាប់និយាយផ្សំជាមួយពាក្យ គគុល
គគុះគគុល ។
ឃឹកៗ
ឧទានសព្ទ
សូរដោយរលាក់អ្វីៗ ដែលធ្ងន់ ឬ សូរសើចដោយទប់មិនឲ្យលាន់ឮខ្លាំង(ម. ព. គឃឹក ផង) ។
ងងុយ
នាមសព្ទ
សេចក្ដីសម្រាក កើតដោយរួយស្រយង់ស្រយុតទន់ក្នុងកាយនាំឲ្យចង់ដេក
ងងុយដេក, ថ្ងៃនេះខ្ញុំធ្វើការមិនកើត ព្រោះយប់មិញខ្ញុំអត់ងងុយ ។ ជ្រប់ងក់ចង់ដេក (មិនសូវប្រើ, ច្រើនប្រើថា ងុយ ឬ ងុយដេក, ងុយទទួលទានដំណេក) ។