ដំណាំ​រាប់ពាន់​ហិច​តា​ខូចខាត​នៅ​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​រប​ស់​វៀតណាម​ដោយសារ​ជំនន់​ដោយ​ការបាក់​ទំនប់​ឡាវ​

3223
ចែករម្លែក
  • 7
    Shares

​ទឹក​ដែល​ធ្លាក់​មកពី​ទំនប់​វា​រី​អគ្គិសនី​ខេត្ត​អត្ត​ពឺ​របស់​ឡាវ បានសម្លាប់​មនុស្ស​២៧​នាក់​និង​១៣១​នាក់​បាត់​ខ្លួន ព្រមទាំង​ធ្វើអោយ​ជាប់​មនុស្ស​ជាង​៣​ពាន់​នាក់​នៅ​ឡាវ​​ខាងត្បូង​។​តែ​នៅ​ឃុំ​វិញ ហូ​យ​ដុង ក្នុង​ខេត្ត​អាន​យ៉ាង កសិករ​ង្វ​ផន​វ៉ាន់ ដៀវ សម្លឹងមើល​ដីស្រែ​ទំហំ​៤​ពាន់​ម៉ែត្រការ៉េ​ដែល​ជន់​លិច​របស់គាត់​និង​បាន​និយាយថា​” វា​ហាក់ដូចជា​យើង​បាត់បង់​អ្វីៗ​គ្រប់យ៉ាង ដោយសារ​កំរិត​ទឹក​ចេះតែ​កើនឡើង​”​។​

​ដៀវ និង​ប្រពន្ធ បាន​ព្យាយាម​គ្រប់យ៉ាង​ដើម្បី​បូម​បាចទឹក​ចេញពី​ស្រែ​តែ​ឥតអំពើ​។​គាត់​គ្រាន់តែ​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​កសិករ​រង​គ្រោះ​រាប់ពាន់នាក់​ដែល​រង​​គ្រោះ​នៅក្នុង​ខេត្ត​អាន​យ៉ាង​។​នៅក្នុង​ខេត្ត ដុង ថាប ប្រជាជន​រស់នៅ​ម្តុំ​ទន្លេ​ទៀន​រី​វើ បាន​និយាយថា រដូវ​ជំនន់​ឆ្នាំនេះ​កើតឡើង​លឿន​និង​មិនមាន​ពេល​ត្រៀមខ្លួន​ទេ​។​

​ជំនន់​នៅ​តំបន់​ដីសណ្តរ​ទន្លេមេគង្គ តាម​ធម្មតា មាន​រយៈពេល​ចាប់ពី​ខែសីហា​ដល់​វិច្ឆិកា និង​ជា​ផ្នែក​នៃ​រដូវវស្សា​ដែល​អ្នកមូលដ្ឋាន​ស៊ាំ​ទៅហើយ តែ​ពេលនេះ​ផ្សេង​។​

​ឡឺ ធី មូ​អូយ អាយុ​៤២​ឆ្នាំ បាន​និយាយថា កសិករ​មិនមាន​ពេល​ប្រមូល​ផលដំណាំ​របស់គេ​ទាន់​ទេ​។​គ្មាន​នរណា​ទិញ​ដំឡូង​ស្អុយ​របស់​យើង​ទេ​។​

​នៅក្នុង​ខេត្ត ឡុង អាន ពួកកសិករ​ក្នុង​ឃុំ ថា​ញ់ ហ៊ុ​ង កំពុង​លើក​ទំនប់ទឹក​ឃាំង​ទឹក​កុំ​អោយចូល​ស្រូវ​ជាង​១.០០០​ហិច​តា​របស់គេ​។​ពួកគេ​ប្រមូល​ផល​ស្រូវ​នៅមុន​ទឹកជំនន់​​ចូលមក​ដល់​។​

​វ៉ូ ហ៊ុ​ង គៀត មន្ត្រីឃុំ​ម្នាក់​បានន​និយាយថា ដោយសារ​ប្រញាប់​ប្រមូល​ផល​ពេក ទិន្នផល​ធ្លាក់ចុះ​ប្រមាណ​៣០​ភាគរយ​ដោយសារ​ទឹក​ឡើង​រាល់ថ្ងៃ​។​

​យោងតាម​គណៈកម្មាធិកា​រ​សំរាប់​បង្ការ​និង​ត្រួតត្រា គ្រោះមហន្តរាយ កំរិត​ទឹកជំនន់​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​កំពុង​កើនឡើង ជាពិសេស​ក្នុង​ខេត្ត​អាន យ៉ាង​៕​ដោយៈ​​វាសនា​

កសិករ​វៀតណាម​ប្រះ​ញាប់​ប្រមូល​ផល​ស្រូវ​មុន​ទឹក​ឡើង​ជន់​លិច​

ដំណាំ​ពោត​របស់​កសិករ​វៀត​ណា​ម​ក្នុង​ខេត្ត​ដុង​ថាប ខូចខាត​ដោយសារ​ជំនន់​

ទីតាំងផ្សាយពាណិជ្ជកម្ម