ដោយ៖តារារិទ្ធ/ភ្នំពេញ៖គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hattaទីក្រុងហ្សាការតាសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព នាថ្ងៃទី ៤ ខែកញ្ញា ២០២៣អញ្ជើញទទួលស្វាគមន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូដល់ ព្រលានយន្តហោះរួមមានលោក H. Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងច្នៃប្រឌិតអមដោយឯកអគ្គរាជទូតកម្ពុជាតំណាងអចិន្ត្រៃយ៍ប្រចាំ អាស៊ាននិងភារធារីស្តីទីនៃស្ថានទូត កម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ីនិងបានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣ ៕