ដោយៈភ្នំសន្ទុក/កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៤ ខែខែកញ្ញា ឆ្នាំ២០២៣ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងក្រុមការងារថ្នាក់ស្រុក/ឃុំ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ មានប្រវែង៨១៨ម៉ែត្រ និងទទឹង០៥ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៣ ស្ថិតក្នុងភូមិច្រនាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោក ហាក់ ម៉ុងហួត មានប្រសាសន៍ថា ផ្លូវបេតុងអាមេមួយខ្សែនេះ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជីវភាពរស់នៅប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ មានសុវត្ថិភាពក្នុងចរាចរណ៍ឆ្លងកាត់ ងាយស្រួលក្ក្នុងការប្រកបរបរលក់ដូរ ចំណេញពេលវេលា និងថវិកា ព្រមទាំងមានសុវត្ថិភាពធ្វើចរាចរណ៍ពេលថ្ងៃ និងពេលយប់ផងដែរ។
លោកអភិបាលស្រុកតាំងគោកបន្តថា ថ្នាក់ដឹកនាំនឹងខិតខំក្នុងការ កែលម្អ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាបន្តបន្ទាប់់បន្ថែមទៀត ដើម្បីអភិវឌ្ឍនៅក្នុងសហគមន៍ឱ្យមានការរីកចម្រើន ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ចុងក្រោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវបេបេតុអាមេមួយខ្សែនេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម ប្រកបដោយភាពយូរអង្វែង និងត្រូវរៀបចំបរិវេណពីចិញ្ចើមផ្លូវមកកាន់មុខផ្ទះឱ្យបានស្អាតមានអនាម័យ និងចូលរួមដាំកូនឈើអមសងខាងផ្លូវបេតុងនេះ ឱ្យមានភាពស្រស់បំព្រងនៅក្នុងសហគមន៍។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅឃុំច្រនាងទាំងអស់ បានសម្ដែងនូវភាពសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះការទទួលបានផ្លូវបេតបេតុងថ្មីមួយខ្សែនេះ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ពួកគាត់ ៕/PC